ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ក្រសួងបានបញ្ចប់ការកែសម្រួលសេចក្តីព្រាងច្បាប់ជលផល បានដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីខែធ្នូ ២០២៤ ហើយក៏បានបញ្ចប់ការពិភាក្សាជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនពេលថ្មីៗនេះ។ បន្ទាប់មកដាក់ជូនទៅទីស្ដីការដើម្បី បន្តនិតិវិធី ក្រសួងក៏កំពុងតែកែលើកចុងក្រោយច្បាប់ស្ដីពីព្រៃឈើ ដើម្បីអនុវត្តតួនាទីភារកិច្ចដូចជាការពារដីព្រៃ និងសត្វព្រៃជាដើម។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕