ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារ និងពិនិត្យខ្សែច្រវាក់សហគ្រាសកែច្នៃផ្លែឈើស្រស់ ណាវីតា (Navita) នៅខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ១០ តុលា ២០២៥ 778

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អមដំណើរដោយ លោកស្រី អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន មន្ត្រីជំនាញកសិកម្ម ខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក អ៊ុយ ចេងហេង អគ្គនាយក និងសហការី សហគ្រាសកែច្នៃ ផ្លែឈើស្រស់ ណាវីតា (Navita) មានអាសយដ្ឋាន នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុង/ខេត្តបាត់ដំបង។
សហគ្រាសកែច្នៃផ្លែឈើស្រស់ Navita បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២០ ដោយកែច្នៃផ្លែឈើក្នុងស្រុកមួយចំនួនដូចជា ផ្លែស្រកានាគ ស្វាយ ម្នាស់ មៀនប៉ៃលិន និងកសិផលមួយចំនួនទៀត។ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាសមានចរាចរណ៍នៅតាមបណ្តាផ្សារកសិផល ម៉ាត ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាផ្សារទំនើបមួយចំនួន។ ក្រៅពីទីផ្សារក្នុងស្រុក សហគ្រាសនេះ បានកំពុងសិក្សាទីផ្សារនិងបាននាំចេញផលិតផលរបស់ខ្លួន ទៅក្រៅប្រទេសមួយចំនួន នៅអឺរុប និងអាស៊ី។
នាឱកាសនៃជំនួប ឯកឧត្តម គី ច័ន្ទរំដួល បានជំរុញឱ្យសហគ្រាសបន្តគាំទ្រកសិផលក្នុងស្រុក និងការអនុវត្តកសិកម្មល្អក្នុងការកែច្នៃ ពិសេស កសិផលក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង រួមមាន មៀនប៉ៃលិន ស្វាយ ម្នាស់ ជាដើម ។ 
ក្នុងជំនួបនេះ សហគ្រាសបានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការជំរុញនិងគាំទ្រពីរាជរដ្ឋាភិបាល ពិសេស វត្តមានឯកឧត្តម ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងមន្ទីរជំនាញក្រោមឱវាទក្នុងឱកាសនេះ នឹងបន្តធ្វើការ ទំនាក់ទំនងជាមួយ មន្ទីរជំនាញកសិកម្មទាំងពីរខេត្ត និងសហគមន៍កសិកម្ម នូវកសិផលបានអនុវត្តកសិកម្មល្អ មៀនប៉ៃលិន ស្វាយ និងកសិផលផ្សេងៗទៀត។ សហគ្រាសបានពង្រីក ផែនការការផ្គត់ផ្គង់គ្រឿងទេស មួយចំនួន ដូចជា រំដេង រមៀត ខ្ជាយ ជាដើម ក្នុងបរិមាណមួយមុខ ១តោនក្នុង១សប្តាហ៍៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 207

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 466

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 485

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 643

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 706

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 662

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 700

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1032

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1046

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1034

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1220

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1252

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...