ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលស្រូវនៅរដូវបុណ្យចូលឆ្នាំ ចិន-វៀតណាម នឹងជួបផលវិបាក ជាពិសេសការបញ្ជាទិញស្រូវពីប្រទេសជិតខាងមានការថយចុះ។ ប៉ុន្តែដោយសារតែ ខ្មែរជួយខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនកិនស្រូវមួយចំនួន ដែលសហការជួយទិញស្រូវប្រជាកសិករមុនរដូវបុណ្យចូលឆ្នាំចិន-វៀតណាម។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥៕