ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយពីនីតិវិធី និងវិធានបច្ចេកទេស នៃការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម ដល់នីតិបុគ្គល និងរូបវន្តបុគ្គល ដែលប្រកបអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ។ កម្មវិធីនេះរៀបចំឡើងដោយនាយកដ្ឋាននីតិកម្មកសិកម្ម នៅសណ្ឋាគារឌីយ៉ាម៉ង់កំពត។