ព័ត៌មានផ្សេងៗទៀត
ថ្ងៃទី១៥ដល់១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអធិការកិច្ចនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងេសាទ ដឹកនាំដោយលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនិងសហការី បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំកសិកម្ម ជីកសិកម្មនៅក្នុងខេត្តព្រះវិហារ ដោយបានធ្វើការណែនាំដល់ដេប៉ូលក់ដុំលក់រាយ មួយចំនួនពីនីតិវិធីធ្វើពាណិជ្ជកម្ម និងការទុកដាក់ ក្រោយការប្រើប្រាស់តាមវិធានសុវត្ថិភាព និងការពារបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាន ព្រមទាំងបានរកឃើញក្រុមហ៊ុនមួយចំនួនដែលមិនបានអនុវត្តន៏តាម វិធានបច្ចេកទេស នូវស្លាកសញ្ញាព័ត៌មាន លើសំបកវេចខ្ខប់ និងវ័ណ្ណកំណត់កម្រឹតភាពពុលរបស់ថ្នាំ ។ នាយកដ្ឋាននឹងអញ្ជើញក្រុមហ៊ុនទាំងនោះមកណែនាំតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្ម ។