ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់វរៈកងទ័ពជួរមុខចំនួន ២ ២២០គ្រាប់។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកស្បៀងបរិភោគមកជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យសរុប២៥លើករួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៦៦០០គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ២១ ៣៧០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៨២៦គីឡូក្រាម៕