ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃទីតាំងសក្តានុពលសម្រាប់ការផ្តល់ផ្ទះសំណាញ់ គាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមគម្រោង CaWSIP នៅខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០២៦ 285

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោង CaWSIP-MAFF អមដំណើរដោយឯកឧត្តម ឃឹម ហ្វីណង់ និងឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ទីប្រឹក្សាគម្រោង និងតំណាងសហភាពសហព័ន្ធសមាគមកសិកម្ម បានចុះពិនិត្យ និងវាយតម្លៃទីតាំងជាក់ស្តែងក្នុងខេត្តព្រះវិហារ ដើម្បីកំណត់ទីតាំងសក្តានុពលសម្រាប់ការសាងសង់ និងផ្តល់ផ្ទះសំណាញ់ និងវាយតម្លៃលទ្ធភាពក្នុងការចងក្រង និងអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមក្របខណ្ឌគម្រោង CaWSIP។
ក្នុងដំណើរចុះពិនិត្យនេះ គណៈប្រតិភូបានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយតំណាងសហគមន៍កសិកម្ម ដើម្បីស្វែងយល់ពីស្ថានភាពផលិតកម្ម សក្តានុពលដីធ្លី ប្រភពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប សំដៅធ្វើជាមូលដ្ឋានសម្រាប់រៀបចំផែនការគាំទ្រឱ្យស្របតាមសក្តានុពល និងតម្រូវការជាក់ស្តែងរបស់សហគមន៍។
ជាលទ្ធផល គណៈប្រតិភូបានចុះពិនិត្យទីតាំងសក្តានុពលចំនួន ៣ រួមមាន៖ (១).សហគមន៍កសិកម្មរំដួលម្លូព្រៃជាយដែន, (២).សហគមន៍កសិកម្មទំនើបតាកឹងបៃតងសាមគ្គី និង (៣).សហគមន៍កសិកម្មម្រេចស្រយ៉ង់កោះកេរ្តិ៍ព្រះវិហារ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។
សកម្មភាពចុះពិនិត្យ និងវាយតម្លៃនេះ គឺជាជំហានសំខាន់ក្នុងការរៀបចំផែនការគាំទ្រដល់សហគមន៍កសិកម្មទំនើប តាមរយៈការជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប ការកែលម្អប្រព័ន្ធផលិតកម្ម និងការតភ្ជាប់ផលិតកម្មទៅកាន់ខ្សែច្រវាក់តម្លៃកសិកម្ម។ ជាពិសេស រួមចំណែកបង្កើនផលិតភាព និងគុណភាពផលិតផលកសិកម្ម ពង្រឹងសមត្ថភាពប្រកួតប្រជែង បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើង និងមាននិរន្ដរភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០២៦ 281

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧...
ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០២៦ 286

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃទីតាំងសក្តានុពលសម្រាប់ការផ្តល់ផ្ទះសំណាញ់ គាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមគម្រោង CaWSIP នៅខេត្តព្រះវិហារ

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោង CaWSIP-MAFF អមដំណើរដោយឯកឧត្តម ឃឹម ហ្វីណង់ និងឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ...
ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០២៦ 293

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់

នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់...
ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០២៦ 513

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៦ 654

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បន្តទស្សនកិច្ចសិក្សានៅប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីអនាគតនៃស្រូវបៃតង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំគណ:ប្រតិភូទស្សនកិច្ចសិក្សានៅទីក្រុងកឹនថឺ...
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៦ 671

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ឡាវ

នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៦ 682

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃទីតាំងសក្តានុពលសម្រាប់ការផ្តល់ផ្ទះសំណាញ់ ដើម្បីជាការគាំទ្រចំពោះសហគមន៍កសិកម្មទំនើប ក្រោមគម្រោង CaWSIP នៅខេត្តកំពង់ធំ

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោង CaWSIP-MAFF អមដំណើរដោយ ឯកឧត្តម ឃឹម ហ្វីណង់ និងឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ លោកប្រធានគម្រោង...
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៦ 743

ក្រសួងកសិកម្ម ជំរុញសមភាពយេនឌ័រ និងពង្រឹងការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍវិស័យកសិកម្ម

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី...
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៦ 1246

អបអរសាទរ ខួបលើកទី២១ នៃការដាក់បញ្ចូល ល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ

អបអរសាទរ ខួបលើកទី២១ នៃការដាក់បញ្ចូល ល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៦
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៦ 1213

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបលោក​ Yang Guangrong ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញទទួលជួបលោក​ Yang Guangrong ព្រឹទ្ធបុរស នៃសាកលវិទ្យាល័យអន្តរជាតិកសិកម្ម...
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៦ 1516

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៦ 1462

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចូលរួម កម្មវិធីបង្ហាញបច្ចេកវិទ្យា និងគ្រឿងចក្រកសិកម្មទំនើបក្នុងផលិតកម្មស្រូវ នៅប្រទេសវៀតណាម

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីអង្គការ GIZ បានដឹកនាំក្រុមការងារនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្មចូលរួម...