នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ដីពីសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង ស្តីពីការស្ម័គ្រចិត្តអន្តរជាតិសម្រាប់ការផ្លាស់ប្តូរ និងសាមគ្គីភាព និងសកម្មភាពអ្នកស្ម័គ្រចិត្តបារាំងនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំដែលរៀបចំធ្វើនៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ចែម វីឌ្យ៉ា ដែលជាប្រធានដឹកនាំអង្គប្រជុំ បានជម្រាបអំពីសាវតា នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលបារាំងនាពេលកន្លងមក និងឈានទៅរក ការក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនាថ្ងៃខាងមុខ។
សូមបញ្ជាក់ថាការបង្កើតនូវកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកស្ម័គ្រចិត្ត កម្ពុជានិងបារាំង គឺស្តែងឲ្យឃើញពីការរឹតចំណងកិច្ចសហប្រតិបត្តិការល្អរបស់ភាគីទាំងពីរបន្ថែមទៀត និងបន្តសហការក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រទេសទាំងពីរ៕