ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឡុង តៃ ត្រូវជាម្តាយក្មេក ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាម្តាយបង្កើត លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី ដែលបានទទួលមរណភាពក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕