ប្រព័ន្ធគ្រប់គ្រងដំណើរការឯកសារ (Document Tracking Information System)

ចេញ​ផ្សាយ​ ២២ វិច្ឆិកា ២០១៩ 23100

នាព្រឹកថ្ងៃសុក្រ  ១១រោច​ ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យ​ ហិរញ្ញវត្ថុ បានធ្វើបទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងដំណើរការឯកសារ (Document Tracking Information System) ទៅដល់មន្ត្រីរាជការក្នុងនាយកដ្ឋាន ដើម្បីបំបាត់បញ្ហាការបាត់បង់ឯកសារ ដោយការភ្លេចភ្លាំងជាយថាហេតុ......

ក្នុងនោះប្រព័ន្ធ DTIS គីជាប្រព័ន្ធមួយដែលមានលក្ខណៈជា Web Application ដែលធ្វើប្រតិបត្តិការនៅលើ Web Browser ដូចជា (Google Chrome, Mozilla Firefox, Opera, Safari, Exc....) របស់កុំព្យូទ័រ និងSmart Phone ដែលមានតួនាទីតាមដានរាល់ឯកសារដែលមានចរន្តនៅក្នុងអង្គភាពមួយ ឬច្រើនតាមរយៈទំនើបកម្មបច្ចេកវិទ្យ QR Code (Quick Response Code).....

នៅក្នុងបរិបទដែលពាក់ព័ន្ធទៅបច្ចេកវិទ្យាទំនើប ប្រព័ន្ធ DTIS បានដើរតួនាទីយ៉ាងសំខាន់ជាច្រើនដូចជា

  1. ជួយសម្រួលនៅពេលដែលមានឯកសារចូលច្រើនតាមរយៈការប្រើប្រព័ន្ធ DTIS ជាលក្ខណៈក្រុម

  2. គ្រប់គ្រង និងបែងចែកឯកសារទៅតាមប្រភេទ ឬក្រុមច្បាស់

  3. បំបាត់បញ្ហាការបាត់បង់ឯកសារ

  4. មានការទទួលខុសត្រូវខ្ពស់ ពេលបាត់បង់ឯកសារដោយយថាហេតុ

  5. តាមដានអំពីស្ថានភាពពិតរបស់ឯកសារ

  6. គ្រប់អ្នកប្រើប្រាស់អាចត្រួតពិនិត្យរាល់​ឯកសារដែលឆ្លងកាត់គ្រប់ពេល

  7. ប្រធានស្ថាប័ន ឬក៏អង្គភាព អាចវាយតម្លៃការងារតាមរយៈរបាយការណ៍របស់ប្រព័ន្ធដោយមានតម្លាភាពគ្រប់ពេលវេលា និងគ្រប់ទីកន្លែង​

  8. ងាយស្រួលក្នុងការទាញយករបាយកាណ៍ ប្រចាំខែ ត្រីមាស ឆមាស ន​ព្វមាស និងប្រចាំឆ្នាំ 

នេះជាផ្នែកមួយដែសម្រួលដល់ការគ្រប់គ្រងឯកសារ និងជាបច្ចេកវិទ្យាថ្មីមួយសម្រាប់នាយដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ដែលអាចឲ្យមន្ត្រីរាជាការអាចយលដឹងកាន់តែច្បាស់ 

ពង្រឹងចំណេះដឹងនិងសមត្ថភាពប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មី 

កំណត់និងយល់អំពីតម្រូវការ និងបញ្ហាប្រឈម នៅពេលបច្ចុប្បន្ន និងអនាគតរបស់អ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មី

 

 
 

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12