ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលអាទិភាពទី៥ ដើម្បីរក្សាលំនឹងថ្លៃកសិផល តាមរយៈការប្រើយន្តការហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល នៅខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 1977

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ដើម្បីដើម្បីលើកស្ទួយផលិតកម្មកសិកម្ម ពង្រីកទីផ្សារ និងរក្សាលំនឹងកសិផល ជាពិសេសស្រូវ តាមរយៈការប្រើយន្តការហិរញ្ញប្បទានពិសេសចំនួន ១០០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្តបាត់ដំបង មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទូទាំងខេត្ត តំណាងធនាគារអភិវឌ្ឍន៍ជនបទ  មន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្ម។ 
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងតួអង្គពាក់ព័ន្ធនានា ដែលបានជួយសម្របសម្រួល ជាពិសេសរោងម៉ាស៊ីនកិនស្រូវទាំងអស់ទូទាំងខេត្តដែលតែងជួយទិញស្រូវកសិករក្នុងតម្លៃសមរម្យ ជាពិសេសនៅពេលកសិករដឹកមកដល់ទីតាំងដោយបានផ្តល់តម្លៃសមរម្យ និងជួយឱ្យពួកគាត់បន្តមុខរបរ និងមានជីវភាពសមរម្យ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើដល់រោងម៉ាស៊ីនទាំងអស់ សូមយកកសិករជាស្នូល ដោយបន្តជួយទិញបន្ថែមទៀត ទិញគ្រប់ប្រភេទស្រូវ និងកុំបង្អាប់ថ្លៃ ជាពិសេសនៅរដូវសម្រុកប្រមូលផល ដែលអាចនឹងជួបបញ្ហាចាល់ស្រូវលើទីផ្សារ ពីព្រោះខេត្តបាត់ដំបងគឺជាជង្រុកស្រូវដ៏ធំមួយរបស់ប្រទេសកម្ពុជា។
ឆ្លងតាមកិច្ចពិភាក្សា អង្គសិក្ខាសាលាបានវាយតម្លៃខ្ពស់ចំពោះកិច្ចអន្តរាគមន៍ដោយប្រើកញ្ចប់ឥណទានពិសេសទាំង ៥លើកកន្លងមក ដោយរោងម៉ាស៊ីនដៃគូដែលទទួលបានឥណទាន ពិតជាបានជួយទិញស្រូវបន្ថែមពីលើសមត្ថភាពទុនបង្វិលដែលមាន និងបានចុះទិញដល់ទីតាំងដែលមិនសូវមានអ្នកចុះ ជាពិសេសបានទទួលទិញនិងផ្តល់តម្លៃដូចឈ្មួញកណ្តាលនៅពេលកសិករដឹកមកដល់រោងម៉ាស៊ីន  និងរោងម៉ាស៊ីនខ្លះបានផ្តល់តម្លៃបន្ថែមពីលើតម្លៃទីផ្សារ ដោយបានជួយដោះស្រាយបញ្ហាទីផ្សារបានមួយចំណែក ក្នុងតម្លៃសមរម្យ និងជួយមិនឱ្យកសិករទុកស្រូវខូចចោល។ 
បន្ថែមពីនេះ រោងម៉ាស៊ីនធំៗមួយចំនួន ជាពិសេសរោងម៉ាស៊ីនដែលមានគោលដៅនាំចេញអង្ករទៅក្រៅប្រទេស បានប្រើប្រាស់ឥណទានពិសេសទៅប្រមូលទិញស្រូវ និងយកទុនដែលស្រាប់ទៅពង្រីកសមត្ថភាពកិន-សម្ងួត-ស្តុក ដើម្បីអាចប្រមូលទិញបន្ថែមបាន ដែលនេះជាដំណោះស្រាយបញ្ហាទីផ្សាររយៈពេលវែង និងជួយជំរុញការនាំចេញឱ្យបានកាន់តែច្រើន និងឈានទៅសម្រេចបានការនាំចេញអង្ករឱ្យបាន ១លានតោន ក្នុងឆ្នាំ២០២៦នេះ។  
ជាមួយគ្នានេះដែរ ម្ចាស់រោងម៉ាស៊ីនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលចំពោះការបង្កើតកញ្ចប់ឥណទានពិសេសនេះ និងសំណូមពរឱ្យបន្តមានកិច្ចអន្តរាគមន៍បន្តទៀត ជាពិសេសនៅរដូវប្រមូលផលស្រូវនាពេលខាងមុខ ដែលរោងម៉ាស៊ីនភាគច្រើនតែងជួបបញ្ហាកង្វះទុនបង្វិលដើម្បីទិញស្រូវបន្ថែម។
ក្រោយសិក្ខាសាលា ឯកឧត្តម គង់ ច័ន្ទវាសនា បានដឹកនាំក្រុមការងារចុះពិនិត្យរោងម៉ាស៊ីនមួយចំនួនក្នុងខេត្ត និងពង្រឹងកិច្ចសហការ ព្រមទាំងលើកទឹកចិត្តម្ចាស់រោងម៉ាស៊ីនឱ្យបន្តប្រមូលទិញស្រូវក្នុងតម្លៃកាន់តែល្អប្រសើរ ដើម្បីជួយដល់ប្រជាកសិករដាំដុះស្រូវ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 177

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 190

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 198

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 361

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 377

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 386

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 431

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 567

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 715

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 713

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 715

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 744

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...