ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា នៅក្នុងអនុវិស័យដំណាំបាន ចូលរួមធំជាងគេ ក្នុងការងារវិស័យកសិកម្មទាំងមូលរហូតដល់៦១ភាគរយ ក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្ម៣៩,៤លានតោន កើនឡើង២,៥៩ លានតោនធៀបឆ្នាំ២០២៣ ក្នុងនោះផលិតកម្មស្រូវសម្រេចបាន១៣,៨៩លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថាទោះបីជាមានការប៉ះពាល់ដោយគ្រោះធម្មជាតិ ការបំផ្លាញពីសត្វល្អិតផ្សេងៗ តែនេះបញ្ជាក់ថា យើងកាន់តែមានភាពធន់ទៅនឹង បម្រែបម្រួលអាកាសធាតុ ជាមួយបង្កើនការផ្សព្វផ្សាយបច្ចេកទេសដល់កសិករ ពូជ ជី ថ្នាំ និងបច្ចេកវិទ្យា។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕