ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួងកសិកម្មបានបន្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនិងការទន្ទ្រានការកាន់កាប់ដីព្រៃខុសច្បាប់ តាមរយៈការបញ្ជូនសំណុំរឿងទៅតុលាការ និងជំរុញការចុះបញ្ជីដីរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍន៍សហគមន៍ព្រៃឈើ ការដាំកូនឈើ និងបង្កាត់សត្វដែលជិតផុតពូជ ដើម្បីបញ្ចូលក្នុងធម្មជាតិវិញ។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕