ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល​ និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ​ នៅឃុំរហាល​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៦ មីនា ២០២៥ 437

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងគណៈប្រតិភូអមដំណេីរ បានអញ្ជើញជួបសំណេះសំណាល​ និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ​ នៅឃុំរហាល​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។​

តំណាងកសិករដាំស្រូវឃុំរហាល​ លោក​ តាំង​ ប៊ុននេត​ បានសម្តែងនូវក្តីសប្បាយរីករាយ​ និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដែលបានខិតខំជួយសម្របសម្រួល​ជាមួយកសិករទាន់ពេលវេលា និងជួយអន្តរាគមន៍តម្លៃស្រូវជាមួយរោងម៉ាស៊ីនកិនស្រូវឱ្យទទួលបានតម្លៃសមរម្យ​ និងទទួលបានផលចំនេញ។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍ណែនាំឱ្យកសិករចូលរួមចងក្រងសហគមន៍កសិកម្មទំនេីប​ ដែលមានការធ្វេីរួមគ្នា​ មានផែនការច្បាស់លាស់​ និងទទួលបានផលចំនេញរួមគ្នា​។ លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលេីកទឹកចិត្តដល់មន្រ្តីកសិក​ម្មឃុំ ខិតខំបន្តការងារជួយដល់កសិករក្នុងឃុំរហាលបន្ថែមទៀត​ សំដៅជួយជាជំនួយបច្ចេកទេស​ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12