នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពី កិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគីក្នុងវិស័យកសិកម្ម ដែលរៀបចំឡើងដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រព្រឹត្តទៅនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងសំខាន់បីគឺ ទី១. ធ្វើបច្ចុប្បន្នភាពសមាសភាពជនបង្គោល និងវឌ្ឍនភាព លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងវិស័យកសិកម្ម ទី២.ពិគ្រោះយោបល់លើយន្តការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងរបៀបរបបក្នុងការផ្តល់ធាតុចូលរបស់ អង្គភាពក្រោមឱវាទក្រសួង និងទី៣.កំណត់ទិសដៅបន្តដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងវិស័យកសិកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងតាមរយៈទិដ្ឋភាពនយោបាយថ្មីជាមួយបណ្តាប្រទេសជាដៃគូ៕