ព័ត៌មានផ្សេងៗទៀត
ព្រឹកថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំចរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន បានចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ប្រធានព្រឹទ្ធសភា និងរដ្ឋសភា សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីមីទ្ទិញមហាជននៅមុខព្រះបរមរាជវាំងនៃបុណ្យខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ។