ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំវគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ត្រីកសិកម្មឃុំ ក្នុងខេត្តកណ្តាល

ចេញ​ផ្សាយ​ ០៩ សីហា ២០២៤ 1725

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​វគ្គបណ្តុះ​បណ្តាល Farmbook App ផ្តោតលើការទាញយកកម្មវិធី របៀបប្រើប្រាស់​កម្មវិធី ដល់មន្ត្រីកសិកម្មឃុំ ដែលប្រព្រឹត្តទៅនៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីលោក យឹម សារុំ ទីប្រឹក្សាក្រសួង​កសិកម្ម លោក ហូរ សុផល ឣនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកណ្តាល និងមន្ត្រីការិយាល័យនៃនាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីកសិកម្មឃុំ សរុបចំនួន ១៧នាក់ ដែលវគ្គបណ្តុះ​បណ្តាល​នេះ គាំទ្រដោយអង្គការ GIZ គម្រោង MUSEFO។

គួរបញ្ជាក់ជូនថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីបណ្ដុះបណ្ដាលមន្ដ្រីកសិកម្មឃុំ អំពីការប្រមូលព័ត៌មាន​ពីកសិករនិងក្រុមផលិត សិក្សាប៉ាន់ស្មានផែនការតាមតំបន់ និងទំហំ​ផលិត​កម្ម សិក្សាពីតម្រូវការនិងព័ត៌មានរបស់ឣ្នកប្រមូលទិញធៀបនឹង​ទិន្នផល រៀបចំផែនការផលិតសមស្របទៅនឹងតម្រូវការទីផ្សារ ប៉ាន់​ប្រមាណ​​តម្រូវការធាតុចូលកសិកម្ម និងដឹងពីស្ថានភាព​ភូមិសាស្ត្រ​តាមតំបន់។ ព័ត៌មានដែលទទួលបានទាំងនេះ នឹងត្រូវចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានបញ្ហាប្រឈម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1689

ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១...
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1212

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1154

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1151

ឯកឧត្ដមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារ ប្រជុំ​ពិភាក្សា​អំពីការពង្រីក ពង្រឹងកិច្ចសហការអភិវឌ្ឍន៍ វារីវប្បកម្មនៅ​ខេត្ដព្រៃវែង ឱ្យកាន់​តែប្រសើរឡើង

ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចអភិវឌ្ឍន៍​វិស័យវារីវប្បកម្ម​កម្ពុជា បានដឹកនាំក្រុមការងារ...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1165

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី»

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី» ====================== នៅថ្ងៃទី៨...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1243

បងប្អូនកសិករអ្នកដាំបន្លែ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»

បងប្អូនកសិករអ្នកដាំបន្លែ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»នៅខេត្តតាកែវ សប្បាយចិត្តនឹងទទួលបានការបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែ...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1468

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ)​ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1165

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ មន្រ្តីជលផល និងមន្រ្តីស្ថាប័នពាក់ព័ន្ធ កងកម្លាំងចម្រុះដែលកំពុងបំពេញការនៅខេត្តចំនួនពីរ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1202

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៥ នៃស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1143

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម ក) នៃវេទិការាជរដ្ឋាភិបាល​-ផ្នែកឯកជន​

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1179

ពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...