ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តប្រមូលកសិផល ដែលរួមមាន ត្រកួនចំនួន៥០០គីឡូក្រាម ត្រពាំងចំនួន២០គីឡូក្រាម និងស៊ុតទាចំនួន៥២០គ្រាប់ពីស្ថានីយ៍កសិកម្មកូនក្រៀល ដើម្បីផ្គត់ផ្គង់ជូនទៅដល់វីរកងទ័ព និងកងកម្លាំងជួរមុខ ប្រចាំទិសខេត្តឧត្តរមានជ័យ។
សូមជម្រាបថា កសិផលទាំងនេះ គឺជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ផ្គង់ផ្គង់ជូនដល់កងកម្លាំងជួរមុខ ប្រចាំទិសខេត្តឧត្តរមានជ័យ ដែលនៅការពារបូរណភាពទឹកដីតាមគោលដៅផ្សេងៗ៕