ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា និងត្រីដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀល ដើម្បីជូនដល់វីរកងទ័ពជួរមុខប្រចាំការនៅតាមគោលដៅទិសខេត្តឧត្តរមានជ័យ។ សម្រាប់ការចុះបម្រូលលើកនេះ គឺមានស៊ុតទាសរុបចំនួន ២ ២២០គ្រាប់ និងត្រីអណ្តែងចំនួន ៤០គីឡូក្រាម។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ការនាំយកស្បៀងបរិភោគជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ ដែលជាអំណោយក្រោមស្មារតី «ខ្មែរតែមួយ» របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបគឺមានចំនួន២១លើក រួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន៧ ០០០គីឡូក្រាម ត្រកួន ៦ ៦០០គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ១៧ ១៧០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន ៨២៦គីឡូក្រាម៕