ពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២១ និងពិធីប្រកាសតែងតាំង និងការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការក្រោមឱវាទក្រសួងផងដែរ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ៨ កុម្ភៈ ២០២១ 4702

នាវេលាម៉ោង ១៥:០០ រសៀលថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២១ និងពិធីប្រកាសតែងតាំង និងការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការក្រោមឱវាទក្រសួងផងដែរ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទក្រសួង ភ្ញៀវជាតិ និងអន្តរជាតិ។

ជាបឋម ឯកឧត្តម ពុំ សុថា ដែលទើបទទួលមុខតំណែងថ្មីជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានធ្វើការប្តេជ្ញាចិត្តថានឹងខិតខំយកអស់កំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ចំណេះដឹង និងបទពិសោធន៍មកដឹកនាំ និងគ្រប់គ្រងរដ្ឋបាលជលផលឲ្យបានល្អ ស្របតាមគោលនយោបាយនៃការអភិវឌ្ឍវិស័យជលផលរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល និងជាពិសេសអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានណែនាំឲ្យប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំជំរុញ និងលើកទឹកចិត្តបងប្អូនប្រជាកសិករពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាសន្តិសុខស្បៀង ផ្គត់ផ្គង់តម្រូវការទីផ្សារ បង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែបជាលក្ខណគ្រួសារ ក្នុងអំឡុងនៃការរីករាយដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ ក្នុងពេលតែមួយ ឯកឧត្តមក៏បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបផងដែរអំពីសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលជលផលសម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅឆ្នាំ២០២១ នេះ។ 

នាឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវបីតិ 

សោមនស្ស និងអបអរសាទរចំពោះឯកឧត្តម និងមន្ត្រីទាំងអស់ដែលទើបទទួលបានការគាំទ្រ     ពីរាជរដ្ឋាភិបាលប្រគល់ជូនមុខតំណែ និងភារកិច្ចថ្មីនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយក ចិត្តទុកដាក់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជល ផលក្នុងការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍ ការងារគ្រប់គ្រប់ ស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ការការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារទប់ ស្កាត់ និងបង្រ្គាបបទល្មើសជលផល ការអភិវឌ្ឍវិស័យវារីវប្បកម្ម និងសហគមន៍នេសាទ។ល។ ក្នុងរយៈ ពេល១ឆ្នាំកន្លងមកនេះ សម្រេចបានលទ្ធផលគួរជាទីមោទន ហើយនេះពិតជាបានចូលរួមចំណែកក្នុងបុព្វហេតុនៃការអភិវឌ្ឍវិស័យជលផលនៅកម្ពុជាឱ្យមានការរីក ចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។ ឆ្លៀតយកឱកាសនេះ ដើម្បីជាត្រីវិស័យចង្អុលបង្ហាញ និងបំភ្លឺបន្ថែមដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរដ្ឋបាលជលផលគ្រប់ជាន់ថ្នាក់យកទៅដោះស្រាយ កែលម្អ សម្របសម្រួល សហការ និងអនុវត្តភារកិច្ចឲ្យចំទិសដៅ ទាន់សភាពការណ៍ មានប្រសិទ្ធភាព  និងទទួលបានប្រសិទ្ធផលខ្ពស់ស្រប តាមផែនការយុទ្ធសាស្រ្តដែលបានគ្រោងទុកគឺការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែប្រួលអាកាស ធាតុ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំដៅដល់ការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលជលផលសម្រាប់ប្រតិភូថ្មី និងផែនការសកម្មភាពអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលជលផលមានជាអាទិ៍៖ 

ទី១. បន្តជំរុញការអភិវឌ្ឍវិស័យវារីវប្បកម្មឱ្យបានសកម្មថែមទៀត ជាពិសេសអនុវត្តអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ត្រូវបង្កើនសមត្ថភាពអនុវត្ត និងផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មដល់មន្រ្តី និងប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ លើកទឹកចិត្ដដល់ផ្នែកឯកជនក្នុងការវិនិយោគ បង្កើតស្ថានីយ៍ ភ្ញាស់កូនត្រីពូជ កសិដ្ឋានចិញ្ចឹមត្រី រោងចក្រផលិតចំណីត្រី រោងចក្រកែច្នៃផល និងផលិតផលជលផល ដើម្បីកាត់បន្ថយការនាំចូល។ សម្រប សម្រួលក្នុងការបង្កើតបណ្តុំកសិករតាមប្រភេទត្រីនៅតាមបណ្តាខេត្តនីមួយៗ និងត្រូវជំរុញការ ស្រាវជ្រាវវារីវប្បកម្មទឹកសាប សមុទ្រ និងអភិវឌ្ឍន៍វារីវប្បកម្មខ្នាតតូច មធ្យម និងធំ។ ត្រូវប្រមូលស្ថិតិវារីវប្បកម្មក្នុងប្រទេស ដើម្បីងាយតម្រង់ទិសក្នុងការអភិវឌ្ឍ ទីផ្សារ និងការផ្គត់ផ្គង់។ 

ទី២. ត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលឱ្យបានហ្មត់ចត់។ ជំរុញការចុះបញ្ជី ទូកនេសាទសមុទ្រ និងត្រូវមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ ត្រូវពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ សហការជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងស្ថាប័នតុលាការ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល។ ត្រូវផ្សព្វផ្សាយអំពីលិខិតគតិយុត្តពាក់ ព័ន្ធនានា និងត្រូវបន្តជំរុញការកែសម្រួលច្បាប់ស្តីពីជលផល និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងបរិបទនៃតំបន់ភាវូបនីយកម្ម ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។ ពង្រឹងកិច្ច សហការឲ្យបានល្អជាមួយដៃគូអភិវឌ្ឍ ជាពិសេសជាមួយសហភាពអឺរ៉ុប ដើម្បីពិនិត្យ ពិភាក្សា   រកដំណោះស្រាយធ្វើយ៉ាងណាដកកាតក្រហមចេញពីកម្ពុជាឲ្យបានឆាប់។ 

ទី៣. សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងស្រុកជួយទប់ស្កាត់ និងបង្រ្កាបការកាប់រាន ការដុត ការឈូសឆាយ និងការហ៊ុមព័ទ្ធទន្រ្ទានព្រៃលិចទឹក និងព្រៃកោងកាងធ្វើជាកម្មសិទ្ធិក្នុងស្មារតីទទួលខុសត្រូវ និងត្រូវរៀបចំផែនទី បន្តបោះបង្គោលព្រំប្រទល់ឱ្យបានច្បាស់លាស់។

ទី៤. ត្រូវបន្តខិតខំពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទ ឱ្យក្លាយជាសហគមន៍នេសាទមានភាពម្ចាស់ការ ដំណើរការល្អ រឹងមាំ សកម្មក្នុងការគ្រប់គ្រង អភិរក្សធនធានជលផលប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងមានមុខរបរចម្រុះចិញ្ចឹមជីវិតដើម្បីប្រែក្លាយជាសហគមន៍នេសាទគំរូ និងគ្មានបទល្មើសជលផលតាមរយ:ការជំរុញកិច្ចសហការក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានជលផល។ 

ទី៥. ត្រូវយកចិត្តទុកដាក់ការពារកន្លែងអភិរក្សជលផលឱ្យបានគង់វង្សល្អ ដោយបន្តបោះ បង្គោលព្រំប្រទល់កន្លែងអភិរក្សជលផល សាងសង់ស្នាក់ការល្បាត ទម្លាក់ប្រអប់បេតុង រៀបចំក្រុមយាមការពារកន្លែងអភិរក្ស។ ត្រូវយកចិត្តទុកដាក់ជំរុញការដាំព្រៃលិចទឹក និងព្រៃកោងកាង

បន្តការសិក្សាតំបន់កោះ ឬតំបន់ផ្កាថ្ម ស្មៅសមុទ្រ ដែលមានសក្តានុពលខ្ពស់ ដើម្បីបង្កើតជាតំបន់គ្រប់គ្រងជលផលសមុទ្រ។ 

ទី៦. ជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលឱ្យកាន់តែល្អប្រសើរ និងពង្រឹងសមត្ថភាព អង្គភាពជំនាញក្នុងការតាមដាន ត្រួតពិនិត្យគុណភាព សុវត្ថិភាពតាមរយៈការខិតខំកសាងបទដ្ឋានគតិយុត្ដ និងហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ ពិសេសការយកចិត្តទុកដាក់លើការកសាងសមត្ថភាពរបស់មន្ត្រីជំនាញ។ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់អ្នកពាក់ព័ន្ធក្នុងការអនុវត្តបច្ចេកទេសស្តីពីការអនុវត្តអនាម័យល្អ (GHP) ការអនុវត្តផលិតកម្មល្អ (GMP) និងការអនុវត្តវារីវប្បកម្មល្អ (GAP) ក្នុងទិសដៅលើកកម្ពស់ផលិតកម្មក្នុងស្រុកប្រកបដោយស្តង់ដាគុណភាព សុវត្ថិភាព រួមចំណែកការពារសុខភាពសាធារណៈ និងជំរុញការនាំចេញ។ 

ទី៧. ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ក្នុងការបំពេញភារកិច្ច ទប់ស្កាត់រាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង ក៏ដូចជាការគ្រប់គ្រងលើមន្ត្រីរាជការប្រកបដោយសមធម៌ និងយុត្តិធម៌។ ត្រូវអនុវត្តឲ្យបានជាប្រចាំ និងប្រកបដោយប្រសិទ្ធភាពនូវក្រមសីលធម៌មន្ត្រីរាជការលើការគ្រប់គ្រងដឹកនាំក្នុងការបំពេញភារកិច្ចដូចមានចែងក្នុងជំពូកទី៥ មាត្រា៣៣ ដល់មាត្រា៣៨ ក្នុងច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 503

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 612

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 603

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 630

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 632

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 632

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 630

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 671

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 662

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 665

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 646

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...