នៅព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ នាទីព្រឹក បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ១៦៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០
ស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការអញ្ញើញចូលរួមពី ឯកឧត្តម ស្រី សុទ្ធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោក លោកស្រី ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីអគ្គាធិការរង លោក លោកស្រីអធិការ លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យចុះអគ្គាធិការដ្ឋាន លោកអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋានសវនកម្មផ្ទៃក្នុង។