ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំក្រុមការងារចម្រុះសម្របសម្រួលច្រវ៉ាក់ថ្លៃកសិផល រួមជាមួយតំណាងរោងម៉ាស៊ីន និងក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ដែលកិច្ចប្រជុំធ្វើឡើងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកិច្ចប្រជុំក្រុមការងារចម្រុះ បានពិភាក្សាដោយផ្តោតទៅលើការវាយតម្លៃស្ថានភាពផលិតកម្ម ទីផ្សារ ថ្លៃស្រូវអង្ករ និងសន្តិសុខស្បៀង ហើយក៏បានពិនិត្យមើលទៅលើភាពចាំបាច់ នៃការរៀបចំឲ្យមានការអន្តរាគន៍សមស្រប ដែលជួយលើកស្ទួយដល់វិស័យស្រូវអង្ករ សន្តិសុខស្បៀង និងជីវភាពរបស់កសិករ៕