ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ យោងតាមផែនការប្រចាំឆ្នាំរបស់នាយកដ្ឋាននីតិកម្មកសិកម្ម ក្រុមអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មដែលដឹកនាំដោយលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានចុះត្រួតពិនិត្យនៅចំណុចប្រសព្វរវាងពីរខេត្ត គឺខេត្តព្រះសីហនុ និងខេត្តកោះកុងដែលជាកន្លែងផ្ទេរផលិតផលពីខេត្តកំពង់ស្ពឺ មកកាន់ដេប៉ូ ក្នុងខេត្តទាំងពីរខាងលើ ត្បិតមិនមែនជាចំណុចព្រំដែនតែជាកន្លែងដែលមានការឆកល្វែងក្នុងការត្រួតពិនិត្យ។