ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ​ស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 2177

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ក្រុមការងារ​ជំនាញ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចុះពិនិត្យស្ថានភាពគ្រោះ​រាំង​ស្ងួត​លើដំណាំស្រូវ ស្ថិត​នៅ​ក្នុង​មូលដ្ឋានឃុំសឿ ឃុំរហាត់ទឹក និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលនៃការចុះពិនិត្យឃើញថា៖ទី១. ឃុំសឿ ដែលមានផ្ទៃដីដំាដុះ​ស្រូវ​ពូជអូអឹម-៥៤៥១ ចំនួន៥ ៨៥០ហិកតា ផ្ទៃដីប្រមូលផលសម្រេចបាន៨០% និងផ្ទៃដីដំណំាស្រូវរង​ផល​​ប៉ះពាល់ដោយគ្រោះរាំងស្ងួតមានចំនួន២៤៤ ហិកតា ស្មើនឹង១១២គ្រួសារ ដោយសារមិនមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់​ក្នុង​ដំណាក់​កាល​ស្រូវមូល​ដើម ផ្ទៃដីនេះនឹងរងខូចខាតនៅមួយសប្តាហ៍ខាងមុខ។ ទី២. ឃុំរហាត់ទឹក មាន​ផ្ទៃដី​​ដំាដុះ​ស្រូវពូជអូអឹម-៥៤៥១ ចំនួន ២ ០៨០ហិកតា ផ្ទៃដីបានប្រមូលផលសម្រេចបាន​៨០% ចំពោះផ្ទៃដីរងផលប៉ះពាល់ចំនួន ២៩០ហិកតា ដោយសារគ្មានប្រភពទឹក​ស្រោច​ស្រពគ្រប់គ្រាន់ ផ្ទៃដីនេះនឹង​រង​​​​​​ការ​ខូចខាតទាំងស្រុង។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកឡើងនូវគោលនយោបាយរបស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង​សហគមន៍​​​កសិកម្មទំនើប ដោយបានពន្យល់​ពីចំណុចសំខាន់ៗនៃ​ការបង្កើត​សហគមន៍​កសិកម្មទំនើប និងអត្ថប្រយោជន៍​ជាច្រើនដល់ប្រជាកសិករចូលរួម។ ជាមួយគ្នានោះដែរ ឯកឧត្តមអនុរដ្ឋ​លេខាធិការ និងក្រុមការងារជំនាញបានបន្តចុះ​ពិនិត្យការ​ទិញ​ស្រូវសែនក្រអូប (រួមមានទាំងគុណភាពលេខ ១ ២ ៣ ទាំងអស់) របស់​ក្រុមហ៊ុន​បៃតងកម្ពុជា នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយ​មានជ័យ។ ខណៈនោះកសិករ​ក៏បាន​បង្ហាញក្តីរីករាយ និងបានថ្លែង​អរគុណ​ដល់ប្រមុខរាជ​​រដ្ឋាភិបាល ដែល​បាន​ផ្តល់យន្តការសម្របសម្រួលតម្លៃស្រូវ​របស់​ប្រជាពលរដ្ឋ និងចុះអន្តរាគមន៍​បាន​ទាន់ពេលវេលា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 167

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 166

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លាមប៉ារ៉ា មានឈ្មោះបច្ចេកទេស 𝘙𝘩𝘪𝘯𝘤𝘰𝘥𝘰𝘯...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 167

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា លើកទី២ នៅខេត្ដក្រចេះ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 163

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 225

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 229

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 236

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 269

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 263

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 325

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 301

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...