កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ «លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម»

ចេញ​ផ្សាយ​ ៣១ សីហា ២០២៦ 1111

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន និងលោ​កជំទាវ  វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការ និងជាអនុ​ប្រធាន​ក្រុមការងារយេនឌ័រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជាអធិបតីក្នុងកិច្ចសន្ទនាតុកាហ្វេស្តីពី « ការអភិវឌ្ឍន៍សមត្ថភាព​វិជ្ជាជីវៈ និងសុខ​មាល​ភាពការងារ ស្រ្តីក្នុងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម » នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។
កម្មវិធីនេះរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ដោយ​មាន​​ការគាំទ្រពីអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ព្រម​ទាំងមានការចូលរួមពីថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុម​ការងារ​យេនឌ័រនិងកុមារ នៃក្រសួងកសិកម្ម តំណាងអង្គការ FAO និងដៃគូ​អភិវឌ្ឍន៍​នានា តំណាងនិស្សិត និងភាគីពាក់ព័ន្ធ សរុបអ្នកចូលរួមប្រមាណ​ជា៥០នាក់។
ថ្លែងក្នុងពិធីបើក លោកជំទាវ ចាន់ ផលលឿន បានគូសបញ្ជាក់ថា ការអភិវឌ្ឍ​ធនធានមនុស្ស គឺជាកត្តាស្នូលសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងបរិបទនេះ ការអប់រំ និងការស្រាវជ្រាវកសិកម្ម ត្រូវការធនធានមនុស្សដែល​មានចំណេះដឹង ជំនាញ សមត្ថភាព និងមនសិការវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹង​ការវិវត្ត​នៃសង្គម បច្ចេកវិទ្យា និងតម្រូវការទីផ្សារ ស្របតាមចក្ខុវិស័យកសិកម្ម​ឆ្នាំ២០៣០ ដែលផ្តោតលើការអភិវឌ្ឍកសិកម្មកម្ពុជាឱ្យកាន់តែទំនើប ប្រកួត​ប្រជែង និងមាននិរន្តរភាព។
លោកជំទាវបញ្ជាក់បន្ថែមថា ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀន ការ​ស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការគ្រប់គ្រងស្ថាប័នអប់រំ។ ដូច្នេះ ការលើក​កម្ពស់​​សមធម៌យេនឌ័រ មិនត្រឹមតែជាការធានាឱកាសស្មើគ្នារវាងបុរស និងស្ត្រី​ប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាចាំបាច់សម្រាប់ប្រើប្រាស់សក្តានុពលរបស់ធនធាន​មនុស្សឱ្យបានពេញលេញ។ ការផ្តល់ឱកាសស្មើគ្នាក្នុងការទទួលបានចំណេះដឹង បច្ចេកវិទ្យា ធនធាន និងការចូលរួមក្នុងការសម្រេចចិត្ត នឹងជួយពង្រឹងសមត្ថភាព​ស្ត្រី និងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាបន្ន និងចីរភាព។
សូមជម្រាបថា កិច្ចសន្ទនាតុកាហ្វេយេនឌ័រនេះ ជារួមបានក្លាយជាវេទិកា​ដ៏មាន​សារៈសំខាន់ ដោយបានផ្តល់ឱកាសអ្នកចូលរួម​ ជជែកយ៉ាងផុលផុស ផ្លាស់ប្តូរចំណេះ​ដឹង បទពិសោធន៍ និងការបង្កើតទំនាក់ទំនងរវាងស្ថាប័ន និងភាគីពាក់ព័ន្ធ។ លទ្ធផលដែលទទួលបាននឹងក្លាយជាមូលដ្ឋានសម្រាប់​ពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រី កែលម្អសុខមាលភាពការងារ និងអភិវឌ្ឍធនធាន​មនុស្ស​​​ប្រកបដោយសមភាព សមត្ថភាព សម្រាប់រួមចំណែក​ដល់ការ​អភិវឌ្ឍ​វិស័យអប់រំ និងកសិកម្មកម្ពុជានាពេលអនាគត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 124

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 243

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូល និធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់មើលថែ និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំខាងលើ...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 243

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព​ការងារ​អភិវឌ្ឍ ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៥ អនុវត្តខ្សែច្រវាក់​តម្លៃ​ដំណាំពោតក្រហម នៅខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍន​ភាព​ការងារអភិវឌ្ឍជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 234

មន្ត្រីកសិកម្មឃុំ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចែករំលែកលទ្ធផល និងបទ​ពិសោធន៍​ពីការធ្វើពិសោធន៍ដោយកសិករ លើការប្រើប្រាស់ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ

នៅថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាចែក​រំលែក​លទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍ដោយកសិករ...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 253

គម្រោង CamAdapt៖ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ការកែច្នៃផលនេសាទ និងពង្រឹងភាពធន់នៃជីវភាពសហគមន៍តំបន់ឆ្នេរនៅក្នុងខេត្តចំនួន៤

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ថាយ សុមុនី នាយកម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅ តំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) បានដឹកនាំ និងសម្របសម្រួលសកម្មភាពដែលបានបញ្ចប់នៅក្នុងសប្តាហ៍នេះ...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 446

«ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»

ស្នាដៃស្រាវជ្រាវដ៏មានតម្លៃ មិនមែនកើតចេញពីភាពចៃដន្យនោះឡើយ ប៉ុន្តែ​ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ ស្រាវជ្រាវអស់រយៈពេល​ជាច្រើន​ឆ្នាំរបស់ ឯកឧត្តម វ៉ា រុតសាន...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 470

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អ៊ីមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក

នារសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 441

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំតម្រង់ទិសកសិករបង្គោល នៃគម្រោង EMPOWER ស្រុកឯកភ្នំ ត្រៀមបង្កើតសហគមន៍កសិកម្មទំនើប

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង EMPOWER ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់​កសិករ​បង្គោលតំណាងភូមិ...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 529

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យ​ ថ្នាក់រដ្ឋមន្រ្តី លើកទី៧​ ស្តីពី​ កសិកម្ម-ទឹក-ជនបទ

នាថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 520

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម៕
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 545

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 570

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...