កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ «លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម»

ចេញ​ផ្សាយ​ ៣១ សីហា ២០២៦ 228

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន និងលោ​កជំទាវ  វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការ និងជាអនុ​ប្រធាន​ក្រុមការងារយេនឌ័រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជាអធិបតីក្នុងកិច្ចសន្ទនាតុកាហ្វេស្តីពី « ការអភិវឌ្ឍន៍សមត្ថភាព​វិជ្ជាជីវៈ និងសុខ​មាល​ភាពការងារ ស្រ្តីក្នុងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម » នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។
កម្មវិធីនេះរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ដោយ​មាន​​ការគាំទ្រពីអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ព្រម​ទាំងមានការចូលរួមពីថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុម​ការងារ​យេនឌ័រនិងកុមារ នៃក្រសួងកសិកម្ម តំណាងអង្គការ FAO និងដៃគូ​អភិវឌ្ឍន៍​នានា តំណាងនិស្សិត និងភាគីពាក់ព័ន្ធ សរុបអ្នកចូលរួមប្រមាណ​ជា៥០នាក់។
ថ្លែងក្នុងពិធីបើក លោកជំទាវ ចាន់ ផលលឿន បានគូសបញ្ជាក់ថា ការអភិវឌ្ឍ​ធនធានមនុស្ស គឺជាកត្តាស្នូលសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងបរិបទនេះ ការអប់រំ និងការស្រាវជ្រាវកសិកម្ម ត្រូវការធនធានមនុស្សដែល​មានចំណេះដឹង ជំនាញ សមត្ថភាព និងមនសិការវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹង​ការវិវត្ត​នៃសង្គម បច្ចេកវិទ្យា និងតម្រូវការទីផ្សារ ស្របតាមចក្ខុវិស័យកសិកម្ម​ឆ្នាំ២០៣០ ដែលផ្តោតលើការអភិវឌ្ឍកសិកម្មកម្ពុជាឱ្យកាន់តែទំនើប ប្រកួត​ប្រជែង និងមាននិរន្តរភាព។
លោកជំទាវបញ្ជាក់បន្ថែមថា ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀន ការ​ស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការគ្រប់គ្រងស្ថាប័នអប់រំ។ ដូច្នេះ ការលើក​កម្ពស់​​សមធម៌យេនឌ័រ មិនត្រឹមតែជាការធានាឱកាសស្មើគ្នារវាងបុរស និងស្ត្រី​ប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាចាំបាច់សម្រាប់ប្រើប្រាស់សក្តានុពលរបស់ធនធាន​មនុស្សឱ្យបានពេញលេញ។ ការផ្តល់ឱកាសស្មើគ្នាក្នុងការទទួលបានចំណេះដឹង បច្ចេកវិទ្យា ធនធាន និងការចូលរួមក្នុងការសម្រេចចិត្ត នឹងជួយពង្រឹងសមត្ថភាព​ស្ត្រី និងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាបន្ន និងចីរភាព។
សូមជម្រាបថា កិច្ចសន្ទនាតុកាហ្វេយេនឌ័រនេះ ជារួមបានក្លាយជាវេទិកា​ដ៏មាន​សារៈសំខាន់ ដោយបានផ្តល់ឱកាសអ្នកចូលរួម​ ជជែកយ៉ាងផុលផុស ផ្លាស់ប្តូរចំណេះ​ដឹង បទពិសោធន៍ និងការបង្កើតទំនាក់ទំនងរវាងស្ថាប័ន និងភាគីពាក់ព័ន្ធ។ លទ្ធផលដែលទទួលបាននឹងក្លាយជាមូលដ្ឋានសម្រាប់​ពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រី កែលម្អសុខមាលភាពការងារ និងអភិវឌ្ឍធនធាន​មនុស្ស​​​ប្រកបដោយសមភាព សមត្ថភាព សម្រាប់រួមចំណែក​ដល់ការ​អភិវឌ្ឍ​វិស័យអប់រំ និងកសិកម្មកម្ពុជានាពេលអនាគត៕

Other News
ចេញ​ផ្សាយ​ ១ កញ្ញា ២០២៦ 229

កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ «លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម»

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន និងលោ​កជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការ និងជាអនុ​ប្រធាន​ក្រុមការងារយេនឌ័រ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១ កញ្ញា ២០២៦ 237

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ សុខ កែវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ សុខ កែវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ សីហា ២០២៦ 589

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «ផែនការ​សកម្មភាព និងថវិកាឆ្នាំ២០២៧» នៃគម្រោងខ្សែច្រវាក់​​​​​ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) នៅខេត្តកែប

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់​ទិសគម្រោង CFAVC បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៩ សីហា ២០២៦ 706

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារគោលដៅដែលត្រូវបានជ្រើសរើសឱ្យទទួលផលពីគម្រោង EMPOWER ចំនួន ៨៣៩គ្រួសារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារដែលត្រូវបានជ្រើសរើសឱ្យទទួលផលពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៩ សីហា ២០២៦ 683

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានសម្របសម្រួល និងអមដំណើរក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) ពិនិត្យ និង វាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធី នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប

ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ ក្រុមបេសកកម្មបានជួប និងពិភាក្សាជាមួយអ្នកដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ចំនួន ៧ និងតំណាងសហគ្រាសធុនតូច...
ចេញ​ផ្សាយ​ ២៨ សីហា ២០២៦ 790

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពង្រឹងការផ្សព្វផ្សាយលទ្ធផលជ្រើសរើស​គ្រួសារ​ទទួលផល និងជ្រើសរើសកសិករបង្គោលតំណាងភូមិ ដើម្បីត្រៀមអនុវត្ត​គម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ជ្រើសរើសគ្រួសារទទួលផល...
ចេញ​ផ្សាយ​ ២៨ សីហា ២០២៦ 792

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តគម្រោង EMPOWER នៅស្រុកបាកាន ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកបាកាន...
ចេញ​ផ្សាយ​ ២៨ សីហា ២០២៦ 788

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង (EMPOWER) និងការកំណត់អ្នកទទួលផល និងពង្រឹងកិច្ចសហការជាមួយ​អាជ្ញាធរមូលដ្ឋាន នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើក​កម្ពស់​ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៧ សីហា ២០២៦ 1251

កិច្ចប្រជុំអន្តរក្រសួងពិភាក្សា ការត្រៀមលក្ខណៈរៀបចំពិធី ទិវាអក្ខរកម្មជាតិ ទិវាសន្តិភាពអន្តរជាតិ ឆ្នាំ២០២៦

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពី​ការ​ពិភាក្សា និងត្រៀមលក្ខណៈសម្រាប់រៀបចំពិធីទិវាអក្ខរកម្មជាតិ...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 1435

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ទស្សនទាន និងចែករំលែកលទ្ធផល បទពិសោធន៍នៃការផ្សព្វផ្សាយការប្រើប្រាស់ ទឹកខ្មេះ ធ្យូងជីវៈ ជីសរីរាង្គ និងជី NPK » នៅខេត្តព្រៃវែង និងខេត្តកំពង់ធំ

នៅថ្ងៃទី២៤ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង និងខេត្ត​កំពង់ធំ និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 1262

ក្រសួងកសិកម្ម មានសុទិដ្ឋនិយមក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 1329

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦...