ព័ត៌មានផ្សេងៗទៀត
ខណៈពេលដែលការព្យាករណ៍បង្ហាញថា រដូវប្រាំងឆ្នាំ២០២៥នេះ អាចនឹងប្រឈមការខ្វះខាតទឹក លោក ហួត សម្បត្តិ ជាកសិករធ្វើស្រូវប្រាំងលើផ្ទៃដីចំនួន ២ហិកតា ភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់កសិករផ្សេងទៀត ឱ្យរួមគ្នាសន្សំសំចៃទឹកសម្រាប់ការដាំដុះស្រូវប្រាំងនាពេលខាងមុខ។ បើប្រៀបធៀបឆ្នាំមុន កសិករធ្វើស្រែប្រាំងត្រឹមតែ ៦៥ហិកតា ទូទាំងឃុំគោករមៀត ប៉ុន្តែឆ្នាំ២០២៥នេះ កើនឡើងដល់ ១៩៧ហិកតា៕