ការតាមតាន ការអនុវត្ត ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មីៗនៃគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង

ចេញ​ផ្សាយ​ ១៤ មិថុនា ២០១៩ 17546

នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩៖


ក្រុមការងារការិយាល័យព័ត៌មានវិទ្យា និងបចេ្ចកវិទ្យាទូរគមនាគមន៍ របស់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីធ្វើការតាមតាន ការអនុវត្ត ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មីៗនៃគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដោយបានជួបជាមួយនឹងមន្ត្រីដែលទទួលបន្ទុកលើការងារគ្រប់គ្រងគេហទំព័រនេះ ប្រព្រឹត្តនៅមន្ទីរផ្ទាល់ និងមានការបង្ហាត់បង្ហាញយ៉ាងលម្អិតអំពីចំណុចកែប្រែ ការកែប្រែមុខងារប្រើប្រាស់ថ្មី កែតម្រូវលើចំណុចខ្វះខាតដែលមន្ត្រីបានអនុវត្តកន្លងមកលើការបញ្ជូលព័ត៌មាន ដោយក្រុមការងារការិយាល័យព័ត៌មានវិទ្យា និងបចេ្ចកវិទ្យាទូរគមនាគមន៍។
ចំពោះការធ្វើបច្ចុប្បន្នភាពគេហទំព័រមានដូចជា៖
- ការផ្លាស់ប្តូរលើទម្រង់គេហទំព័រអ្នកគ្រប់គ្រង (admin page)
- ការកែសម្រួលឲ្យការផ្លាស់ប្តូរលេខសំងាត់មានភាពងាយស្រួល និងលឿនជាងមុន (forgot password)
- ត្រូវផ្លាស់ប្តូរ រចនាសម្ព័ន្ធ នៃទំព័រទៅក្នុង អំពីមន្ទីរវិញ
- ការបន្ថែមនៅត្រង់ចំនុច មាតិកា (Main category)អាចឲ្យថែម អនុមាតិកា (Sub category)
- ត្រូវផ្លាស់ប្តូរ ការបណ្តុះបណ្តាល និងសិក្ខាសាលា ទៅក្នុង ព្រឹត្តការណ៍ ព័ត៌មាន វិញ
- ការបន្ថែមរូបភាពក្របមុខ នៅក្នុងទំព័រដើម ទៅលើ មាតិកានីមួយៗ (Main category)
- ការផ្លាស់ប្តូរត្រង់ចំនុចអ្នកលក់ អ្នកទិញ ដោយបានធ្វើការដក់ចេញចំពោះ អ្នកទិញ
- បានបន្ថែមលើអ្នកគ្រប់គ្រងគេហទំព័រ ដោយបន្ថែមឲ្យមាន ២ កម្រិត គឺ៖ super admin និង admin។
ជំនួបពិភាក្សាខាងលើបានបញ្ចប់ទៅនៅវេលាម៉ោងបួនរសៀល ដោយបរិយាកាសស្និទ្ធស្នាល ក្នុងនោះផងដែរក្រុមការងារបានវាយតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញលើការគ្រប់គ្រងគេហទំព័ររបស់មន្ទីរ និងជំរុញបន្ថែមទៀតលើការងារនេះ ដើម្បីឱ្យវិស័យកសិកម្មកាន់តែមានការរីកចម្រើន។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៨ តុលា ២០២៤ 113

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានដឹកនាំយកអំណោយកូនត្រី និងមេពូជ មកប្រគល់ជូនរដ្ឋបាលស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំយកអំណោយកូនត្រី និងមេពូជ ដែលជាអំណោយឯកឧត្ដមរដ្ឋមន្ត្រី ឌិត...
ចេញ​ផ្សាយ​ ០៧ តុលា ២០២៤ 165

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន 102 Farm Group

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន...
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 398

«ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ ដែលបានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន»

គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 343

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 355

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 333

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 335

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលឱ្យមានរោងម៉ាសុីនកិនស្រូវធំៗមួយចំនួន នៅរង់ចាំទិញស្រូវពីប្រជាកសិករយើងដែលត្រូវការលក់បន្ទាន់ក្នុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ប្រសិនបងប្អូនប្រជាកសិករត្រូវការជំនួយបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទ 1289 ឬទាក់ទងទៅមន្ត្រីកសិកម្មនៅឃុំ ឬស្រុករបស់បងប្អូន ដែលមានលេខទូរសព្ទនៅក្នុងបញ្ជីនេះ៖ https://...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៤ 430

ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពថ្លៃស្រូវ និងអំពាវនាវដល់ប្រជាកសិករ ឱ្យប្រុងប្រយ័ត្នពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់និងថ្មី...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៤ 466

មន្រ្តីជំនាញអភិរក្សជលផល អំពាវនាវដល់ប្រជានេសាទ តាមដាន និងសង្គ្រោះផ្សោតឱ្យទាន់ពេលវេលា នៅរដូវវស្សា

អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល លោក ផៃ សុមានី អំពាវនាវដល់ប្រជានេសាទទាំអស់តាមដាន ការពារ និងសង្គ្រោះសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា ឱ្យបានទាន់ពេលវេលា...
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 464

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដេីម្បីអភិវឌ្ឍន៍កម្ពុជា​ (CDRI)

នៅរសៀលថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​...
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 483

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេអភិរក្សសត្វផ្សោតកាំពី ខេត្តក្រចេះ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល...
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 481

មន្រ្តីកសិកម្មឃុំ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សម្របសម្រួលទីផ្សារ​ស្រូវ​សែន​​ក្រអូប​ជូនកសិករក្នុងឃុំមួយចំនួន​នៅតំបន់នោះ ​ទៅកាន់រោងម៉ាស៊ីន​ស្រូវ

នៅក្នុងការប្រមូលផលស្រូវដើមរដូវវស្សា ឆ្នាំ២០២៤ មន្រ្តីកសិកម្មឃុំ​ស្វាយចចឹប សហការជាមួយមន្រ្តីកសិកម្មឃុំពោធិ៍អង្ក្រង និងឃុំកាត់ភ្លុក​ស្រុក​​បរសេដ្ឋ ខេត្តកំពង់ស្ពឺ...