នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការអាជ្ញាធរសវនកម្មជាតិ បានដឹកនាំកិច្ចប្រជុំស្តីពីការចាប់ផ្តើមបំពេញការងារសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី តំណាងអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន៣៨នាក់។
ជាលទ្ធផលនៃកិច្ចប្រជុំបានឯកភាពលើ ការចុះធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ ដោយអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងខិតខំលើកិច្ចសហការ ផ្តល់ឯកសារ ទីកន្លែង និងពេលវេលា តាមសំណូមពរ របស់អាជ្ញាធរសវនកម្មជាតិសម្រាប់បំពេញកិច្ចការងារនេះ៕