ព័ត៌មានផ្សេងៗទៀត
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យចំនួន ៤៦គ្រួសារជាប្រភេទស្រូវនាងអំ និងស្រូវផ្ការំដួលសរុបបានចំនួន ១៧០ ៨២៤គីឡូក្រាម ក្នុងតម្លៃ ១ ០០០រៀល/១គីឡូក្រាម។
សូមជម្រាបជូនថា គិតចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ជីបម៉ុង បានប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពក្នុងខេត្តឧត្តរមានជ័យ សរុបចំនួន៣៤០គ្រួសារ ស្មើនិង ១ ៣៧០ ៣១១ គីឡូក្រាម អស់ថវិកាសរុបចំនួន ១ ៣៧០ ៣១១ ០០០៛ ក្នុងនោះស្រូវផ្ការំដួលបានចំនួន៤៤គ្រួសារ ស្មើនិង ១៤៩ ១៧៨ គីឡូក្រាម និងស្រូវនាងអំបានចំនួន២៩៦គ្រួសារ ស្មើនិង ១ ២២១ ១៣៣ គីឡូក្រាម៕