ព័ត៌មានផ្សេងៗទៀត
ភាពងាយស្រួល ឆាប់រហ័ស និងឥតគិតថ្លៃ! នេះជាអ្វីដែលបងប្អូនប្រជាពលរដ្ឋនៅក្នុង ស្រុកអូរជ្រៅ ទទួលបានពីយុទ្ធនាការចុះកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារអត្តសញ្ញាណកម្មដល់មូលដ្ឋាន។ តាមរយៈកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ឌិត ទីណា បានធ្វើឲ្យជីវភាពរស់នៅ និងការប្រើប្រាស់ឯកសារផ្លូវការរបស់ពលរដ្ឋកាន់តែមានភាពងាយស្រួលជាងមុន៕