ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងា​រ​ជំនាញចុះពិនិត្យ វារីវប្បករចិញ្ចឹមត្រី នៅឃុំកំពង់ឃ្លាំង ខេត្តសៀមរាប

ចេញ​ផ្សាយ​ ០៤ កញ្ញា ២០២៤ 1178

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ វារីវប្បករចិញ្ចឹមត្រីប្រា ត្រីរ៉ស់ និងត្រីឆ្តោ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដោយមានការចូលរួម លោកអភិបាលរង លោកនាយករដ្ឋបាលសាលាស្រុក រដ្ឋបាលសាលា​ស្រុកសូទ្រនិគម ក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ក្រុមការងារសម្របសម្រួល និងគ្រូបង្គោលរបស់គម្រោងខាបហ្វីស - អាក្វ័រខាល់ឆ័រ ប្រចាំខេត្តសៀមរាប។

នៅក្នុងដំណើរបេសកកម្មនេះ ក្រុមការងារជំនាញបានចុះពិនិត្យ​ទីតាំងកសិដ្ឋានចំនួន០២កន្លែង រួមមាន វារីវប្បករ លោក ហ៊ូវ សាវី នៅឃុំកំពង់ឃ្លាំង​ស្រុកសូទ្រនិគម មានកសិដ្ឋានផ្ទៃដីចំនួន៣ហិកតា មានស្រះចំនួន៦ សម្រាប់ចិញ្ចឹមត្រីប្រាចំនួន១៥ម៉ឺនកូន។ ចំណែក វារីវប្បករ លោកសុង ហុកវ៉ាន់ នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មានផ្ទៃដីសរុបទំហំ ២,៥ហិកតា ស្រះចំនួន៤ និងចិញ្ចឹមប្រភេទត្រីប្រាចំនួន១០ម៉ឺនកូន និងត្រីឆ្តោចំនួន២០ម៉ឺនកូនផងដែរ។ 

នាឱកាសនោះ ឯកឧត្ដម ឃុន សាវឿន បានណែនាំឱ្យមានការ​ចងក្រងជាសហគមន៍វារីវប្បកម្ម ដោយមានការសម្របសម្រួល​ពីកំពង់ឃ្លាំង ខណ្ឌរដ្ឋបាលជលផល និងអាជ្ញាធរស្រុក ដើម្បីងាយ​ស្រួលក្នុងការទទួលយកបច្ចេកទេសធ្វើវារីវប្បកម្ម ការទិញចំណី​វារីសត្វរួម ការធ្វើកាលវិភាគចិញ្ចឹម ការជ្រើសរើសពូជវារីសត្វ ការធ្វើទីផ្សារ និងការទទួលបានកម្ចីការប្រាក់ទាបជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 54

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិញស្រូវ នៅភូមិស្រះរាំង​ ឃុំស្រះរាំង​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ

នាល្ងាចថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិញស្រូវ នៅភូមិស្រះរាំង​ ឃុំស្រះរាំង​...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 48

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាល​ និងពិភាក្សាការងារជាមួយក្រុមហ៊ុនបៃតងកម្ពុជា ភីអិលសុី និងរោងចក្រកិនស្រូវ​ កែច្នៃអង្ករ​ ឡាយសែ ស្ថិតនៅស្រុកថ្មគោល​ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង

នារសៀលថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាល​ និងពិភាក្សាការងារជាមួយក្រុមហ៊ុនបៃតងកម្ពុជា...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 122

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ ដែលមានបញ្ហាតម្លៃស្រូវ​ ស្ថិតនៅភូមិព្រៃដំរី​ ឃុំព្រែកតូច​ ស្រុកមោងឬស្សី ខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ ដែលមានបញ្ហាតម្លៃស្រូវ​...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 122

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងផលិតស្រូវប្រាំងនៅខេត្តបាត់ដំបង

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងផលិតស្រូវប្រាំង...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 120

ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មជី-ថ្នាំកសិកម្ម នៅខេត្តតាកែវ

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 183

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញអំពីគម្រោង “Deliver a Tier 2 GHG inventory for the agriculture sector” របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO)

នារសៀលថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញអំពីគម្រោង “Deliver a Tier 2 GHG inventory for the agriculture sector” របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៤ មករា ២០២៥ 170

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ​នៅខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចុះទស្សនកិច្ច​នៅរោងចក្រអង្ករខ្មែរ​ ហ៊្វូត​ គ្រុប...
ចេញ​ផ្សាយ​ ១២ មករា ២០២៥ 274

ប្រជាកសិករនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ព្រម ព្រៀងគ្នាប្តូរ​មកធ្វើពូជ​ស្រូវ​​សែន​​ក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេស

ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ចាប់​អារម្មណ៍​ព្រមព្រៀងគ្នាធ្វើស្រូវពូជ សែនក្រអូបរបស់ខ្មែរ ជំនួសពូជ​ស្រូវពីបរទេស​នៅ​រដូវ​កាលក្រោយ។ ការលើកឡើងនេះ...
ចេញ​ផ្សាយ​ ១១ មករា ២០២៥ 246

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំងរបស់ពលរដ្ឋនៅឃុំពីរ ក្នុងស្រុកពួក ខេត្តសៀមរាប

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១១ មករា ២០២៥ 298

មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

ចាប់ពីថ្ងៃទី៧ ដល់ថកងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១១ មករា ២០២៥ 288

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ១០ មករា ២០២៥ 331

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ...