នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៥ៈ០០រសៀល ថ្ងៃច័ន្ទ ១២កើត ខែកក្តិក ឆ្នាំច សំរឺទ្ខិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែវិច្ជិកា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Yulin Zheng ប្រធានក្រុមហ៊ុន Hubel Laker Group រួមជាមួយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ចំនួន៩ ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងយល់អំពីសក្តានុពល ក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។
សូមជុំរាបថា កិច្ចប្រជុំនាថ្ងៃនេះផ្តោតជាសំខាន់លើប្រធានបទមួយចំនួនមានជាអាទិ៖
១.សមិទ្ឋផល វឌ្ឍភាព បញ្ហាប្រឈមនិងសក្តានុពលក្នុងការវិនិយោគក្នុងវិស័យកសិកម្ម
២.លទ្ឋភាពក្នុងការពង្រឹង និងពង្រីកអនុវិស័យដំណាំស្រូវ និងជលផល តាមរយៈការវិនិយោគលើវារីវប្បកម្ម ចិញ្ចឹមបង្កងទឹកសាប(Crawfish)ក្នុងដីស្រែដើម្បីបង្កើតនិងបង្កើនការងារ និងប្រាក់ចំណូលគ្រួសារនៅតាមជនបទ
៣.ការរៀបចំនិងចងក្រងកសិកម្មតាមកិច្ចសិន្យាក្នុងការចិញ្ចឹមបង្កងជាមួយប្រជាកសិករ និងការផ្តល់បច្ចេកទេស ពូជ និងទីផ្សាជូនពួកគាត់
៤.ការរៀបចំក្រុមការងារជំនាញធ្វេរភាគីដើម្បីសិក្សាស្រាវជ្រាវឲ្យបានលម្អិត ធ្វើយ៉ាងណាធានាដល់ប្រសិទ្ឋិភាពដល់ការអនុវត្តគម្រោងទទួលបានលទ្ឋផលជាផ្លែផ្កា។