ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារជំនាញ បានចុះទៅពិនិត្យ និងវាយតម្លៃស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយសារសត្វ «រុយស» និងដង្កូវមូរស្លឹកនៅភូមិប្ញស្សីស្រុក ខេត្តព្រៃវែង

ចេញ​ផ្សាយ​ ១០ កក្កដា ២០២៤ 746

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងកសិកម្មដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង អមដំណើរដោយ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម លោកសំ សារុន អនុប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង និងសហការី បានចុះទៅពិនិត្យ និងវាយតម្លៃស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយសារសត្វ «រុយស» និងដង្កូវមូរស្លឹកនៅភូមិប្ញស្សីស្រុក ឃុំប្ញស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងពេលចុះបំពេញការងារនេះ គណៈប្រតិភូបានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានដឹកនាំដោយ លោក សុន សុគន្ធ អភិបាលរងស្រុកពាមជរ ក្រុមប្រឹក្សាឃុំប្ញស្សីស្រុក អាជ្ញាធរភូមិ តំណាងក្រមហ៊ុនសឹង្ហមាស និងប្រជាពលរដ្ឋសរុបចំនួន២៧នាក់។ ក្រោយពីពិនិត្យស្ថានភាពជាទូទៅឃើញថា ដំណាំស្រូវជាច្រើនហិកតា កំពុងរងផលប៉ះពាល់ដោយសារការបំផ្លាញរបស់សត្វ «រុយស» និងដង្កូវមូរស្លឹក។

តាមរយៈរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅស្រុកពាមជរបានដាំដុះស្រូវរដូវវស្សាសរុបចំនួន ៩ ៨៩៨ហិកតា ក្នុងនោះផ្ទៃដីដែលរងផលប៉ះពាល់ដោយសារសត្វរុយសនិងដង្កូវមូរស្លឹកចំនួន៣ ៥៩៤ហិកតា។ ចំពោះ «រុយស» បានកើតមានតាំងពីដើមខែមិថុនា និងដង្កូវមូរស្លឹកចាប់ផ្តើមកើតច្រើននៅចុងខែ មិថុនា ឆ្នាំ២០២៤មកម្លេះ ហើយកសិករក៏បានចាត់វិធានការបាញ់ថ្នាំសម្លាប់ «រុយស» ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាពឡើយ។ តាមការវាយតម្លៃរបស់កសិករ គឺដំណាំស្រូវរបស់ពួកគាត់ដែលរងការបំផ្លាញក្នុងដំណាក់កាលផើមបាត់ទិន្នផលប្រមាណ៤០-៥០%។ លោកបណ្ឌិត គង់ គា បានជម្រាបជូន ប្រជាកសិករថា ដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលបែកគុម្ព និងដំណាក់កាលកកើតកួរដែលស្លឹកទងនៅល្អ អាចសង្គ្រោះបានប្រសិនជាអាចកម្ចាត់សត្វ «រុយស» បានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនចែកចាយថ្នាំកសិកម្មសឹង្ហមាស ក៏បានបង្ហាញផលិតផលរបស់ខ្លួន ដែលធ្លាប់បានប្រើជោគជ័យក្នុងខេត្តតាកែវ ដើម្បីធ្វើបង្ហាញជូនកសិករលើផ្ទៃដី១ហិកតា។ បន្ទាប់ពីបានបាញ់រយៈពេល២ម៉ោង គណៈប្រតិភូ និងអ្នកចូលរួមទាំងអស់ចុះពិនិត្យឃើញថាមេពេញវ័យរបស់ «រុយស» ងាប់ស្ទើរគ្មានសល់។ បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានពិភាក្សាជាមួយប្រជាកសិករ ដើម្បីរៀបចំផែនការបាញ់ថ្នាំឱ្យបានស្របពេលគ្នា និងឱ្យក្រុមហ៊ុនពិភាក្សារកអ្នកទទួលផលិតផលលក់ ចែកចាយក្នុងតំបន់ ដើម្បីងាយស្រួលគ្រប់គ្រងតម្លៃ និងចៀសវាងការតម្លើងថ្លៃលើសពីតម្លៃដែលក្រុមហ៊ុនកំណត់លក់ជូនកសិករ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 18

ផ្សោតពណ៌ផ្កាឈូក ទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត

តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 16

ផ្សោតពណ៌ផ្កាឈូក ទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត

តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 14

ផ្សោតពណ៌ផ្កាឈូក ទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត

តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 65

អបអរសាទរ ខួបលើកទី៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤

អបអរសាទរ ខួបលើកទី៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤
ចេញ​ផ្សាយ​ ២០ តុលា ២០២៤ 266

សារលិខិតជូនពរ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ

សារលិខិតជូនពរ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់ ៤៧ឆ្នាំ...
ចេញ​ផ្សាយ​ ១៨ តុលា ២០២៤ 342

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់...
ចេញ​ផ្សាយ​ ១៦ តុលា ២០២៤ 490

សារលិខិតអបអរសាទរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជា "ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា"

សារលិខិតអបអរសាទរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ...
ចេញ​ផ្សាយ​ ១៦ តុលា ២០២៤ 459

សារលិខិតអបអរសាទរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជា "ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា"

សារលិខិតអបអរសាទរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ...
ចេញ​ផ្សាយ​ ១៦ តុលា ២០២៤ 342

សារលិខិតអបអរសាទរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជា "ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា"

សារលិខិតអបអរសាទរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ...
ចេញ​ផ្សាយ​ ១៥ តុលា ២០២៤ 385

សូមថ្វាយមហាព្រះរាជកុសល ខួបគម្រប់ ១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ១៥ តុលា ២០១២ - ១៥ តុលា ២០២៤

សូមថ្វាយមហាព្រះរាជកុសល ខួបគម្រប់ ១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី...
ចេញ​ផ្សាយ​ ១២ តុលា ២០២៤ 480

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៥៩ ឆ្នាំ ឈានចូល៦០ឆ្នាំ

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ១០ តុលា ២០២៤ 482

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជួបសំណេះសំណាលការងារ​ជាមួយអាជ្ញាធរស្រុក ក្រុមការងារភូមិ-ឃុំ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជួបសំណេះសំណាលការងារ​ជាមួយអាជ្ញាធរស្រុក...