សិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការប្រើប្រាស់គេហទំព័ររបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម

ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០១៩ 30548

ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប៖

មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានរៀបចំសិក្ខាសាលាស្តីពី សិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការប្រើប្រាស់គេហទំព័ររបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាពលោក មឿង សុនិត្យា អនុប្រធានមជ្ឈមណ្ឌល រួមជាមួយនឹងក្រុមការងារ នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងមានសិក្ខាកាមពីតាមបណ្តាលអង្គភាពក្រោមឱវាទទាំងអស់។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីថ្នាក់កណ្តាលក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម រួមជាមួយនឹងការណែនាំអំពីការប្រើប្រាស់ និងបច្ចុប្បន្នភាពចង្កោមគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចូលរួមចំណែកដល់ការផ្សព្វផ្សាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួង មន្ទីរ និងបានផ្សព្វផ្សាយព័ត៌មានកសិកម្ម និងឯកសារកសិកម្មឲ្យកាន់តែទូលំទូលាយ។

ការ​ផ្តួច​ផ្តើមរៀបចំ​អង្គសិក្ខាសាលាដ៏មានអត្ថន័យនេះ គឺជាឱកាសសម្រាប់​យើង​ទាំងអស់គ្នា​ពិនិត្យ វាយតម្លៃ ស្វែង​យល់​ឲ្យ​បាន​​ស៊ី​ជម្រៅ​​នៅរាល់ការបញ្ជូលព័ត៌មាន និងឯកសារទៅក្នុងគេហទំព័រ (Website) របស់អង្គភាពនីមួយៗ ថាតើមានព័ត៌មានដែលបានបញ្ចូល ឬឯកសារមានគ្រប់គ្រាន់ និងមានលក្ខណៈត្រឹមត្រូវដែរឬទេ? ​នឹងចង់បង្ហាញអំពីការ​វិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលបម្រើឲ្យការអភិវឌ្ឍវិស័យកសិកម្មទំនើប និងមានភាពឆ្លាតវៃ ជាពិសេស​​ត្រៀ​មរៀបចំខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ​(Industry 4.0 on Agriculture) ការធ្វើឌីជីថលរូបនីយកម្មកម្ពុជា សេដ្ឋកិច្ចឌីជីថល និងការវិវត្តន៍ផ្នែកបច្ចេកវិទ្យានៃសកលលោក ដូ​ចដែលប្រទេសជប៉ុនបានកំពុងដំណើរការបដិវត្តន៍ឧស្សាហកម្មសង្គម ៥.០ (revolution society 5.0 on Agriculture ) នាពេលបច្ចុប្បន្ននេះ ដែលជាឧទាហរណ៍ស្រាប់។ លើសពីនេះទៅទៀត ចង់ក្រើនរំលឹកឡើងវិញអំពីការរៀបចំឯកសារ និងបណ្តាសកម្មភាពផ្សេងៗរបស់អង្គភាពនីមួយៗ ថាតើមានបង្ហោះសារ (Post) ជាប្រចាំដែរឬទេ? និងស្វែងរកពីមូលហេតុថា ហេតុអ្វីបានជាគេហទំព័ររបស់អង្គភាពមួយចំនួនមិនមានព័ត៌មាន ឬឯកសារគ្រប់គ្រាន់?។​ ការពិភាក្សាជាក្រុមដើម្បីរកចំណុចខ្វះខាត និងរកដំណោះស្រាយសមស្របក្នុងការកែសម្រួលគេហទំព័រឡើងវិញ និងទទួលយកសំណូមពរផ្សេងៗរបស់អង្គភាពនីមួយៗក្នុងការកែប្រែគេហទំព័ររបស់ខ្លួន​ នៅឆ្នាំបន្តបន្ទាប់ខាងមុខ។ ជាមួយគ្នានេះដែរ សិក្ខាសាលានេះ ក៏នឹងផ្តល់ចំណេះបន្ថែមទៀតដល់អស់លោក លោកស្រីដែលជាសិក្ខាកាម លើការប្រើប្រាស់ និងគ្រប់គ្រង Web Admin (មុខងារថ្មីៗបន្ថែមទៀត) ក្នុងការអនុវត្តការងារបញ្ចូលព័ត៌មានទៅក្នុងគេហទំព័រ របស់អង្គភាពជាប្រចាំថ្ងៃរៀងៗខ្លួន។

ខ្លឹមសារមេរៀនមានដូចជា៖

  • បង្ហាញអំពីវឌ្ឍនភាពនៃការប្រើប្រាស់គេហទំព័ររបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ពិភាក្សាអំពីវឌ្ឍនភាពនៃការប្រើប្រាស់គេហទំព័ររបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • អនុវត្តន៍ការប្រើប្រាស់គេហទំព័ររបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ការផ្សព្វផ្សាយ និងការប្រើប្រាស់គេហទំព័របណ្ណាល័យកសិកម្ម
  • របៀបកាត់តវីដេអូដោយស្វែងយល់ពីកម្មវិធីលើកុំព្យូទ័រ
  • របៀបកាត់តវីដេអូដោយស្វែងយល់ពីកម្មវិធីលើទូរស័ព្ទស្មាតហ្វូន
  • ការកំណត់ទីតាំងលើ Google Map
  • របៀប Share File, Share Printer & Configure Router។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 20

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអ្នកតាប៉ោត...
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 403

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 503

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 519

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 671

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 759

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 709

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 755

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1108

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1146

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1127

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1331

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...