ព័ត៌មានផ្សេងៗទៀត
ក្រុមការងាររបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំក្នុងគោលបំនងដូចខាងក្រោម៖
១- ពិនិត្យ សិក្សា វាយតម្លៃ អំពីសក្តានុពលជាយុទ្ធសាស្រ្តដំណាំស្វាយចន្ទីរបស់ប្រជាកសិករ និងសហគមន៍កសិកម្មដេីម្បីផ្សាភ្ជាប់ទីផ្សារតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
២- ធ្វេីការនែនាំ និងផ្សព្វផ្សាយអោយបានទូលំទូលាយដល់ក្រុមកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចអោយចូលរួមបង្កេីនផលិតកម្មស្វាយចន្ទី។