ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារនិងមន្ត្រីជំនាញពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចុះតាមដាន ត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វនៅក្នុងខេត្តចំនួនពីរ

ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៤ 2070

នៅថ្ងៃទី៤ ដល់ ៦ ខែធ្នូ ឆ្នាំ២០២៤  ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអនុរដ្ឋលេខាធិការ អេង ជាសាន បានចុះបំពេញបេសកកម្មត្រួតពិនិត្យ តាមដានដំណើរការរបស់សត្តឃាតដ្ឋាន និងកសិដ្ឋានចិញ្ចឹមសត្វនៅខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់  និងមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង រួមទាំងការិយាល័យជំនាញ តាមរយៈការ​សហការជាមួយអភិបាល នៃគណអភិបាលស្រុក។

លទ្ធផល​នៃ​ដំណើរ​ចុះពិនិត្យជាក់ស្តែង លើទីតាំងសត្តឃាតដ្ឋានទាំងមូល បង្ហាញថា សត្តឃាតដ្ឋានស្ថិតនៅលើទីតាំងមួយសមស្រប នៅឆ្ងាយពីសាលារៀន មន្ទីរពេទ្យ វត្តអារាម ទីសាធារណៈ បឹង ស្ទឹង ទន្លេ ឬប្រភពទឹកនានា ដែលមនុស្ស ឬសត្វប្រើប្រាស់ជាប្រក្រតី ស្របនឹងប្រការ២ ប្រកាស ២២៥ ប្រក.កសក អនុក្រឹត្យ ១០៨ អនក្រ.បក។

យ៉ាង​ណា​ក៏​ដោយ ឯកឧត្តមរដ្ឋលេខាធិការ ពិនិត្យ​ឃើញ​ថា ទីសត្តឃាតដ្ឋាននៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដែល​ទាមទារ​ឱ្យជួស​ជុល​កែ​លម្អ ទើប អាចបន្តសុពលភាពទៅមុខទៀតបាន  ដោយគោរពតាមលក្ខខណ្ឌបច្ចេកទេស និងកិច្ចសន្យានានា ស្របតាមគោលការណ៍ច្បាប់សុខភាពសត្វ និងផលិតកកម្មសត្វ និងបទដ្ឋានគតិយុត្ត ដូចមានចែងក្នុងអនុក្រឹត្យលេខ១០៨ អនក្រ.បក និងប្រកាសពាក់ព័ន្ធជាធរមាន។

ក្រោយពីទទួលបានការណែនាំពីជំនាញ និងអាជ្ញាធរថ្នាក់ស្រុក ម្ចាស់សត្តឃាតដ្ឋានបានយល់ព្រមកែលម្អតាមការណែនាំ ដែលបានកំណត់រយៈពេល ពី៣០ថ្ងៃ ដល់៩០ថ្ងៃ រួមមាន រៀបចំដែកភ្ជួរសាច់នៅរោងពិឃាត (ដែកអ៊ីណុក) កាយកាកសំណល់ឱ្យឆ្ងាយពីកម្រាលសាបពិឃាត ធ្វើឡដុតកម្ទេចកាកសំណល់ឱ្យបានត្រឹមត្រូវ និងរៀបចំបិតការ៉ូផ្ទៃចង្រ្កានខាងលើ និងបញ្ឈរនៃចង្ក្រានដោយប្រើការ៉ូមិនរអិលនិងមានពណ៌ស ប្តូរការ៉ូទៅជាពណ៌សត្រង់កន្លែងពន្លះសាច់នៅមុខរោងពិឃាត និងធ្វើអនាម័យសត្តឃាតដ្ឋានឱ្យបានស្អាតជាប្រចាំ ដើម្បីអនាម័យ សុវត្ថិភាព ជូនអ្នកបរិភោគ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 430

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 469

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 399

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 374

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 354

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 406

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 475

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 459

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 450

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 464

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 407

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 460

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...