ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការ​ប្រមូល​ផលស្រូវបែបលក្ខណៈគ្រួសារ នៅខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 2283

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ គង់ ចាន់ លោកប្រធានមន្ទីរ ងិន ហ៊ុន និងសហការីនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មន្ត្រីកសិកម្មឃុំ កសិកម្មស្រុក អាជ្ញាធរភូមិ-ឃុំ រួមទាំងប្រជាកសិករ បានចុះត្រួត​ពិនិត្យការប្រមូលផលស្រូវសែនក្រអូប០១របស់កសិករជាលក្ខណៈគ្រួសារ  នៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង។

ដំណើរចុះពិនិត្យនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍​របស់​ឯកឧត្ដមរដ្ឋមន្ត្រី ដែលណែនាំប្រជាកសិករឱ្យចងក្រងគ្នា​ជាសហគមន៍​កសិកម្ម​ទំនើប ដើម្បីប្រមូលផ្ដុំកម្លាំងផលិតទាំងបរិមាណ និងគុណភាព​ដែលអាច​កាត់​បន្ថយ​ថ្លៃផលិត ហើយភ្ជាប់ទៅកាន់ទីផ្សារតាមយន្តការផលិតកម្ម​កសិកម្ម​តាមកិច្ចសន្យា។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ និងសហការី ក៏បានបន្តចុះពិនិត្យ​ដេប៉ូលក់ជី និងថ្នាំកសិកម្ម នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៥ 126

សម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រោងម៉ាស៊ីនជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តប្រមូលទិញស្រូវចំនួនជាង ១៥០០០ តោន ពីពុកម៉ែបងប្អូនប្រជាកសិករទូទាំងប្រទេស

សម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រោងម៉ាស៊ីនជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តប្រមូលទិញស្រូវចំនួនជាង ១៥០០០ តោន ពីពុកម៉ែបងប្អូនប្រជាកសិករទូទាំងប្រទេស។ ក្រសួង...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៥ 116

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តថវិកាសមិទ្ធកម្ម​ និងការអនុវត្តគម្រោង​ជាមួយដៃគូ

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តថវិកាសមិទ្ធកម្ម​...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៥ 117

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំកិច្ចប្រជុំ​ ពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងវិស័យសាធារណៈ និងវិស័យឯកជន ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការរួមសហការគ្នាជាប្រព័ន្ធ និងពង្រឹងភាពជាដៃគូ

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម...
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៥ 203

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៥ 201

អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៥ 230

ថ្ងៃនេះរោងម៉ាស៊ីនដៃគូរបស់ក្រសួងកសិកម្មបានបន្តប្រមូលទិញស្រូវជិត១៥០០០តោនបន្ថែមទៀត ពីពុកម៉ែបងប្អូនប្រជាកសិករនៅទូទាំងប្រទេស

ថ្ងៃនេះរោងម៉ាស៊ីនដៃគូរបស់ក្រសួងកសិកម្មបានបន្តប្រមូលទិញស្រូវជិត១៥០០០តោនបន្ថែមទៀត ពីពុកម៉ែបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។ ខណៈពេលដែលការប្រមូលផលនឹងហក់ឡើងជាបន្តបន្ទាប់នៅក្នុងខែនេះ...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៥ 215

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញនាំយកស្រូវពូជក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនពុកម៉ែបងប្អូនប្រជាកសិករ នៅខេត្តតាកែវ

នាព្រឹកថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៥ 203

រាជរដ្ឋាភិបាលសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB

រាជរដ្ឋាភិបាលសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០២៥ 245

បរិមាណស្រូវសើមជិត១មើនតោន ត្រូវបានរោងម៉ាស៊ីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញពីបងប្អូនកសិករនៅទូទាំងប្រទេសក្នុងថ្ងៃនេះ

បរិមាណស្រូវសើមជិត១មើនតោន ត្រូវបានរោងម៉ាស៊ីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញពីបងប្អូនកសិករនៅទូទាំងប្រទេសក្នុងថ្ងៃនេះ។ ចំនួននេះត្រូវបានរំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៥ 365

សម្រាប់រដូវកាលក្រោយ «សហគមន៍កសិកម្មទំនើប» នៅតែជា ជម្រើសដ៏ប្រសើរបំផុតក្នុងការការពារកសិករពីហានិភ័យនៃការធ្លាក់ចុះថ្លៃស្រូវប្រកបដោយនិរន្តរភាព

សម្រាប់រដូវកាលក្រោយ «សហគមន៍កសិកម្មទំនើប» នៅតែជា ជម្រើសដ៏ប្រសើរបំផុតក្នុងការការពារកសិករពីហានិភ័យនៃការធ្លាក់ចុះថ្លៃស្រូវប្រកបដោយនិរន្តរភាព តាមរយៈ៖ -ការផ្ដល់ដើមទុនកម្ចីដែលមានអត្រាការប្រាក់ទាប...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៥ 318

មន្ត្រីរបស់ក្រសួងកសិកម្មនៅទូទាំងប្រទេសកំពុងមមាញឹកចុះតាមទីវាល ជួយសម្របសម្រួលនិងតភ្ជាប់ទីផ្សារជូនបងប្អូនប្រជាកសិករ សម្រាប់ការប្រមូលផលដើមដៃនៃស្រូវផ្ការំដួល

ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងសប្បាយរីករាយនឹងថ្ងៃបុណ្យឈប់សម្រាក មន្ត្រីរបស់ក្រសួងកសិកម្មនៅទូទាំងប្រទេសកំពុងមមាញឹកចុះតាមទីវាល ជួយសម្របសម្រួលនិងតភ្ជាប់ទីផ្សារជូនបងប្អូនប្រជាកសិករ...