ពិធីសំណេះសំណាលជាមួយនិស្សិតកម្មសិក្សាជំនាន់ទី១១ ដែលនឹងត្រូវត្រៀមខ្លួនចេញទៅបំពេញកម្មសិក្សានៅប្រទេសអ៊ីស្រាអែលឆ្នាំសិក្សាថ្មី២០១៨-២០១៩

ចេញ​ផ្សាយ​ ១០ កញ្ញា ២០១៨ 2619

នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតកម្មសិក្សាជំនាន់ទី១១ ក្នុងនោះមាននិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្មកំពង់ចាម ដែលនឹងត្រូវត្រៀមខ្លួនចេញទៅបំពេញកម្មសិក្សានៅប្រទេសអ៊ីស្រាអែលឆ្នាំសិក្សាថ្មី២០១៨-២០១៩ នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹងពីគោលបំណងសំខាន់នៃកម្មសិក្សានេះគឺដើម្បីផ្តល់ឱកាសឲ្យនិស្សិតធ្វើការផ្លាស់ប្តូរបទពិសោធន៍ សិក្សារៀនសូត្រនៅក្នុងសាលាជាមួយសាស្រ្តាចារ្យបរទេស បានអនុវត្តនៅក្នុងកសិដ្ឋាន និងក្នុងខ្សែសង្វាក់ផលិតកម្មផ្ទាល់ ហើយសកម្មភាពទាំងអស់នេះគឺជាបទពិសោន៍យ៉ាងច្បាស់លាស់មួយសម្រាប់ជាដើមទុនដ៏មានតម្លៃក្រោយពេលបញ្ចប់កម្មសិក្សានេះ។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយក្រុមហ៊ុនសិក្សាកសិកម្ម Agro-studies ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្មទាំងពីរបានបញ្ជូននិស្សិតឆ្នាំទី៣ ដែលកំពុងសិក្សាឲ្យទៅចូលរួមធ្វើកម្មសិក្សារយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែលចាប់ពីឆ្នាំ២០០៨ មានរយៈពេល១១ឆ្នាំ និងមាននិស្សិតចូលរួមសរុបចំនួន ៦៨០នាក់។ សម្រាប់ឆ្នាំ២០១៨ មាននិស្សិតចំនួន២១០នាក់ ស្រី៣៧នាក់ ក្នុងនោះមាននិស្សិតសាលាជាតិកសិកម្មព្រែកលៀប ១០នាក់ សាលាជាតិកសិកម្មកំពង់ចាម ១០នាក់ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ១៩០នាក់។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ២១០នាក់ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់នៃស្ថាប័នការសិក្សាទាំងបីដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបណ្តុះ បណ្តាលចំណេះដឹងដល់ក្មួយៗនិស្សិត ដើម្បីឲ្យក្លាយទៅជាធនធានមនុស្សមួយដ៏ល្អប្រសើរ សម្រាប់ចូលរួមចំណែកអភិវឌ្ឍ វិស័យកសិកម្មឲ្យមានការរីកចម្រើនស្របតាមការវិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននិងនៅពេលអនាគត។ ដូច្នេះ ដើម្បីឈានទៅធ្វើទំនើបកម្មវិស័យកសិកម្ម ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ភាពប្រកួតប្រជែងក្នុងតំបន់និងលើសាកលលោក ប្រាកដណាស់គឺត្រូវទាមទារនូវការធ្វើសមាហរណកម្មបច្ចេកទេសនិងនវានុវត្តន៍ថ្មីៗ ក៏ដូចជាការប្រើប្រាស់ធាតុចូលកសិកម្មតាមបច្ចេកទេសសមស្រប និងចាំបាច់គឺត្រូវអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ជាមគ្គុទេ្ទសក៍ដ៏ប៉ិនប្រសព្វសម្រាប់ជាស្ពានចម្លងឲ្យកសិករ សហគមន៍ ព្រមទាំងវិស័យឯកជនទទួលបាននិងប្រើប្រាស់បច្ចេកទេសថ្មីៗប្រកបដោយប្រសិទ្ធភាពនិងមានប្រសិទ្ធផលខ្ពស់ ប្រយោជន៍ដល់ការជួយទ្រទ្រង់ចំណូលក្នុងគ្រួសារ រក្សាកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេសយើងអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី គឺចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
និស្សិតទាំង ២១០នាក់នេះ គឺជានិស្សិតជ័យលាភីដែលបានមកដោយធ្វើការជ្រើសរើស និងធ្វើតេស្តពីសមត្ថភាពយ៉ាងត្រឹមត្រូវ រួចយកតែនិស្សិតស្ម័គ្រចិត្ត។ ដូច្នេះ ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ លោកបានក្រើនរំលឹកដល់ក្មួយៗនិស្សិតនូវមេរៀនល្អៗដែលអាចត្រង់ត្រាប់យកទៅប្រតិបត្តិតាមមាគារដ៏ត្រឹមត្រូវមួយដែលឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងធ្លាប់បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងឆាកជីវិតទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ មេរៀនល្អៗទាំងនោះមាន៖ ទី១. ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកបទពិសោធន៍ និងមេរៀនបច្ចេកទេសល្អៗដើម្បីពង្រឹងសមត្ថភាពនិងទេពកោសល្យជំនាញសម្រាប់អនាគត។ ទី២. ត្រូវគោរពច្បាប់ និងមានវិន័យក្នុងការងារ ឧស្សាហ៍ព្យាយាម និងមានទំនាក់ទំនងល្អក្នុងការងារ ជីវិតរស់នៅ និងជាមួយក្រុមគ្រួសារ។ ទី៣.ត្រូវមានកិច្ចសហការល្អជាមួយគ្រប់ជាតិសាសន៍ទាំងក្នុងពេលរៀន និងក្នុងពេលបំពេញការងារ។ ទី៤. ត្រូវថែរក្សាប្រពៃណី វប្បធម៌ជាតិ ទំនៀមទម្លាប់ និងសាសនាដែលជាកេរ្តិ៍មរតករបស់ដូនតាខ្មែរឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានសីលធម៌ និងត្រូវគោរពឲ្យបាននូវវិន័យរបស់សាលា។ ទី៥.ត្រូវសន្សំទ្រព្យជាចំណេះនិងជាបទពិសោធន៍ទាំងការងារ និងជីវតិរស់នៅ រួចយកមករៀបចំកសាងការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ និងពិតប្រាកដមួយដើម្បីកសាងអនាគតរបស់ខ្លួន របស់គ្រួសារផ្ទាល់ និងជាពិសេសនឹងចូលរួមយ៉ាងពេញលេញ ទាំងកំលាំងកាយ និងប្រាជ្ញាស្មារតីក្នុងការកសាងនិងអភិវឌ្ឍប្រទេសមួយនេះឲ្យមានការរីកចម្រើនពេញមុខពេញមាត់ដូចបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅក្នុងពិភពលោក។
ចុងបញ្ចប់លោកក៏បានស្នើអោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម រៀបចំពិធីជួបជុំអតីតនិស្សិតបញ្ចប់កម្មសិក្សាទាំងអស់ នៅក្នុងពេលឆាប់ៗណាមួយ ហើយគួរអញ្ជើញឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសអ៊ីស្រាអែលមកចូលរួមផងដែរដើម្បីស្វែងយល់ ឬតាមដានពីការវិវឌ្ឍរីកចម្រើនទាំងជាលក្ខណៈបុគ្គល និងលក្ខណៈសង្គម។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៦ មីនា ២០២៥ 198

ឯកឧត្តមរដ្ឋលេខាធិការ​ អុឹម​ សុីថុល​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ទទួលជួបសម្តែងការគួរសម​ និងអញ្ជេីញជាអធិបតីក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងកសិកម្ម​គុយបា

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានទទួលជួបសម្តែងការគួរសម​ជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ០៥ មីនា ២០២៥ 291

ឯកឧត្ដមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញចុះពិនិត្យការអនុវត្ត:កម្មវិធី «ផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់​កសិផល​ក្នុងសហគមន៍» នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ជនបង្គោល​ថ្នាក់​ខេត្ត និងមន្រ្តីកសិកម្មឃុំ ក្នុងស្រុកទឹកផុស...
ចេញ​ផ្សាយ​ ០៥ មីនា ២០២៥ 258

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ បន្តដឹកនាំកិច្ចប្រជុំ​តម្រង់​ទិស ដល់មន្ត្រីកសិកម្មឃុំចាស់-ថ្មី ដែលដាក់ពង្រាយនៅក្នុង​ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដឹកនាំកិច្ច​ប្រជុំ​​តម្រង់​ទិសដល់មន្ត្រីកសិកម្មឃុំចាស់-ថ្មី...
ចេញ​ផ្សាយ​ ០៥ មីនា ២០២៥ 243

ពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តព្រៃវែង

អាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តព្រៃវែង យល់ច្បាស់អំពីតួនាទី និងសារ:សំខាន់នៃការចូលរួមជួយផ្សព្វផ្សាយគាំទ្រដល់ប្រជាកសិករ និងវិស័យកសិកម្ម តាមរយ:ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០៤ មីនា ២០២៥ 311

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញជួបតំណាងក្រុមហ៊ុន Branch of Guud (International) Pte Ltd (GUUD) ដែលមានឯកទេសក្នុងការរៀបចំអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងលំហូរការងារ

នៅថ្ងៃទី៤ ខែមីនាឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបតំណាងក្រុមហ៊ុន GUUD ដើម្បីស្តាប់បទបង្ហាញអំពីការរៀបចំអភិវឌ្ឍប្រព័ន្ធ/កម្មវិធីសម្រាប់គ្រប់គ្រងទិន្នន័យ...
ចេញ​ផ្សាយ​ ០៤ មីនា ២០២៥ 294

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមប្រជុំអន្តរក្រសួងចង្អៀតពិនិត្យ និងពិភាក្សាលើសំណើសុំបន្តនីតិវីធីផ្តល់សិទ្ធិប្រទាន លើកិច្ចព្រមព្រៀងអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រ នៅទីស្តីការគណៈរដ្ឋមន្ត្រី

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងចង្អៀតពិនិត្យ និងពិភាក្សាចុះហត្ថលេខា...
ចេញ​ផ្សាយ​ ០៤ មីនា ២០២៥ 325

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​​ ហ៊ុន​ ម៉ានី​ អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា​ ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»

នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា​ ស្តីពី «ការពិនិត្យឡើងវិញ...
ចេញ​ផ្សាយ​ ០៣ មីនា ២០២៥ 365

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វ និងស្ថានភាពដំណាំស្រូវ ក្រោយការជួយអន្តរាគមន៍ទឹកជួយសង្រ្គោះស្រូវ នៅខេត្តសៀមរាប

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក...
ចេញ​ផ្សាយ​ ០៣ មីនា ២០២៥ 396

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
ចេញ​ផ្សាយ​ ០២ មីនា ២០២៥ 423

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តស្វាយរៀង បានទទួលព័ត៌មាន​ និងចំណេះដឹងច្រេីនពីកម្មវិធីសំណេះសំណាល

អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តស្វាយរៀង យល់ឃេីញថា​ កិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រដ្ឋបាលខេត្ត​ និងមន្ទីរកសិកម្ម ពិតជាមានអត្ថប្រយោជន៍​ និងទទួលបានព័ត៌មាន​...
ចេញ​ផ្សាយ​ ០១ មីនា ២០២៥ 508

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមាន​ចូលរួម​ពី​អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរកសិកម្មទាំងពីរខេត្ត...
ចេញ​ផ្សាយ​ ០១ មីនា ២០២៥ 510

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញដឹកនាំក្រុមការងារចូលរួមកម្មវិធីបុណ្យពូជដំណាំដូនតា នៅសហគមន៍ភ្នំក្រោម ក្នុងខេត្តសៀមរាប

នៅថ្ងៃទី២៧ ខែកុម្ភៈ ២០២៤ ឯកឧត្តមបណ្ឌិតយ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំក្រុមការងារ...