ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជេីញជាអធិបតីក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមជម្រាបជូនថា គោលបំណងនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ នៃក្រសួងកសិកម្មគុយបានេះ គឺជាកិច្ចសហប្រតិបត្តិការពិសោធន៍វាយតម្លៃភាពសមស្របនៃប្រភេទពូជស្រូវរបស់កម្ពុជាដែលមានអាយុកាលខ្លី ដេីម្បីធ្វេីការដាំដុះនៅសាធារណរដ្ឋគុយបា៕