ព័ត៌មានផ្សេងៗទៀត
ចេញពីកម្មវិធីចែកពូជស្រូវ និងពូជបន្លែនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត និងសហការីបានអញ្ជើញធ្វើដំណើរដោយទូកម៉ាស៊ីនចុះមកពិនិត្យស្ថានភាពដំណាំស្រូវដែលកំពុងចាប់ផ្តើមលូតលាស់ឡើងវិញ និងទទួលរងការខូចខាត ក្រោយពេលទឹកស្រក នៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក។
យោងតាមរបាយការណ៍របស់មន្ទីរបានឲ្យដឹងថា ទឹកជំនន់ធ្វើឲ្យប៉ះពាល់ដំណាំស្រូវចំនួន ១២ ៨៨៣ហ.ត ក្នុងស្រុកចំនួន៧ ឃុំ ២៥ ៤សង្កាត់ និងភូមិចំនួន ១៤៦ គ្រួសារចំនួន ១១ ១៣១ រងផលប៉ះពាល់ និងផ្ទៃដីខូចខាតចំនួន ២០៣ហ.ត មាន ៤១៤គ្រួសារ ក្នុងនោះស្រុកពួកប៉ះ ពាល់ដំណាំស្រូវចំនួន ១ឃុំ ៧ភូមិ ២៥០គ្រួសារ ផ្ទៃដី ៥៣៥ហ.ត និងក្រុងសៀមរាបប៉ះពាល់ ១០៥ហ.ត ៤សង្កាត់ ១៧ ភូមិ ១១៥គ្រួសារ និងនៅសង្កាត់ក្របីរៀលប៉ះពាល់ ៣០ហ.ត ៧ភូមិ និង ២៥គ្រួសារ។