ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS

ចេញ​ផ្សាយ​ ២១ កក្កដា ២០២៤ 701

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS។ ពិធីនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់​មន្ត្រី​ជាន់​ខ្ពស់​នៃក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ រដ្ឋបាល​ជលផល​ អាជ្ញាធរ​មូល​ដ្ឋាន​ក្នុង​ខេត្ត​កោះ​កុង​និង​ខេត្ត​ព្រះ​សីហនុ​ ប្រជា​សហគមន៍​មូល​ដ្ឋាន និង​តំណាង​នៃ​ Mandai Nature ដែល​ជា​ម្ចាស់​ជំនួយ​គាំ​ទ្រ​ការ​ងារ​អភិរក្ស​សត្វ​ល្មូន​ដែល​រួម​មាន​អណ្តើក​ហ្លួងនិង​ក្រពើ​ត្រី​នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ ខេត្ត​កោះ​កុង និង​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​។

មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ ខេត្ត​កោះ​កុង​ ដែលមានទីតាំងនៅ​ភូមិ​ទួល​គគីរ​លើ​ ​ឃុំ​ទួល​គគីរ​ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង​ គឺជាទី​កន្លែង​មានសុវត្ថិភាព ​សម្រាប់​ការ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​និង​ក្រពើ​ត្រី​ តាមរយៈការចិញ្ចឹម​មើល​ថែ ​ប​​​​​ង្កាត់​ពូជ​ និង​ភ្ញាស់​ពង​កូន​អណ្តើ​ក​ហ្លួង​និង​ក្រពើ​ត្រី ​រហូត​ដល់​ពួក​វា​ធំ​ធាត់​អា​ច​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ដែល​ជា​ទី​ជម្រក​ធម្ម​ជាតិ​របស់​ពួក​វា។

នាឱកាស​នេះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈអធិបតី បាន​ចូល​រួម​លែង​អណ្តើក​ហ្លួង​ចំនួន​ ២០​​ក្បាល ​ចូល​ក្នុង​​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​។ ក្នុង​នោះ​ អណ្តើក​ហ្លួង​ចំនួន​ ១២ក្បាល​ មាន​បំពាក់​ឧបករណ៍​បញ្ជូន​សំឡេង​ដើម្បី​តាម​ដាន​ចលនា​ អត្រា​រស់​រាន​ និងការ​ប្រើ​ប្រាស់​ទី​ជម្រក​របស់​អណ្តើក​ហ្លួង​ទាំង​នោះ​។ ការ​អង្កេត​តាម​ដាន​សត្វ​អណ្តើក​ហ្លួង​ទាំង​នេះ​បន្ទាប់​ពី​ពួក​វា​ត្រូវ​បាន​​លែង​ចូល​ទី​ជម្រក​ធម្ម​ជាតិ​ ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​និង​ស្តារ​ចំនួន​សត្វ​អណ្តើក​ហ្លួង​ឱ្យ​កើន​ឡើង​វិញ​ក្នុង​ទី​ជម្រក​ធម្ម​ជាតិ​។

អណ្តើកហ្លួង ត្រូវបានប្រកាសថាជាសត្វល្មូនតំណាងជាតិរបស់កម្ពុជាក្នុងឆ្នាំ ២០០៥។ អណ្តើកហ្លួងត្រូវបានប្រទះឃើញមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ ចំនួន​សរុបនៃសត្វនេះត្រូវបាន​ប៉ាន់​ប្រមាណថាមានចំនួនប្រហែល ១០០ ក្បាលប៉ុណ្ណោះ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

រាល់សត្វអណ្តើកហ្លួងដែលត្រូវបានប្រលែងទៅក្នុងជម្រកធម្មជាតិវិញ ជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជាអាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិរបស់វា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៧ កញ្ញា ២០២៤ 90

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ====================== នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកនាយក នាយករងវិទ្យាស្ថាន ផ្នែកហិរញ្ញវត្ថុ ប្រធានការិយាល័យគ្រប់ផ្នែក ប្រធានមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវ មន្ដ្រីរាជការ ព្រមទាំងបុគ្គលិករបស់វិទ្យាស្ថាន។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺជំរុញគោលដៅនៃការអភិវឌ្ឍចំណូលរបស់វិទ្យាស្ថាន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ អង្គការ វិស័យឯកជន ក្នុងការងារស្រាវជ្រាវពូជស្រូវ និងពូជដំណាំជាដើម។ លទ្ធផលនៃកិច្ចប្រជុំរួមមាន ក្រុមការងារផ្សព្វផ្សាយរបស់វិទ្យាស្ថាន នឹងរៀបចំចងក្រងផលិតវីដេអូ ស្ដីអំពីសេវាកម្មសម្ងួត និងសំអាតគ្រាប់ពូជស្រូវមុនការប្រមូលផលពូជស្រូវ នៅមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀង និងអាងពោធិ៍ ព្រមទាំងសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការផលិតពូជដំណាំផងដែរ។ បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ស្នើទៅវិទ្យាស្ថានពិចារណា ស្ដីពីការតម្លៃនៃការផ្ដល់សេវាសម្ងួត-រោយពូជស្រូវ និងការជួលឃ្លាំងស្តុកស្រូវ និងសូមឱ្យប្រធានមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀងទាក់ទងជាមួយសហគមន៍ផលិតស្រូវពូជទាំង០៦ នៅក្នុងខេត្តព្រៃវែង ដើម្បីសហការផ្ដល់សេវា សម្ងួត-រោយពូជស្រូវ និងការជួលឃ្លាំងស្តុងស្រូវ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមរបស់សហគមន៍៕

ចេញ​ផ្សាយ​ ០៦ កញ្ញា ២០២៤ 142

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ ផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម ក) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ...
ចេញ​ផ្សាយ​ ០៦ កញ្ញា ២០២៤ 139

ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង សំអាត អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់បំពាន ដុតឈូសឆាយ និងហ៊ុមព័ទ្ធ ដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធនៅតាមបណ្តាលខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង សំអាត អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់បំពាន ដុតឈូសឆាយ និងហ៊ុមព័ទ្ធ...
ចេញ​ផ្សាយ​ ០៦ កញ្ញា ២០២៤ 135

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបបទល្មើសជលផលនៅស្រុកចំនួន២ ក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 184

សែនក្រអូប០១៖ ពូជស្រូវកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 174

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ)

នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 164

ឯកឧត្តមរដ្ឋលេខាធិការ​ តូច ប៊ុនហួរ អញ្ជើញចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកម្មវិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ។ ក្នុងពិធីនេះ...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 181

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ។ ថ្លែងទៅកាន់អង្គពិធី...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 167

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា

នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 173

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបប្រជុំជាមួយ​មន្រ្តីជំនាញជលផលខេត្តក្រចេះ ដើម្បីពង្រឹងកិច្ចការអភិរក្ស​ផ្សោតទន្លេមេគង្គ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំ...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 160

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងអាជីវកម្មជី​និងថ្នាំកសិកម្ម ក្នុងខេត្តបាត់ដំបង

នៅថ្ងៃទី៤​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម​ គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានបន្តដឹកនាំក្រុមការងារក្រសួងចុះត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងអាជីវកម្មជី​និងថ្នាំកសិកម្ម...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 171

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម វ៉ាង​ វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី០៤​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម វ៉ាង ​វិនប៊ិន...