ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និង ឯកឧត្តម វ៉ា ពិសី ដឹកនាំ​ក្រុម​​ការងារជំនាញចុះពិនិត្យស្ថានភាពបទល្មើសនេសាទ ក្នុងខេត្ត​បាត់ដំបង និងខេត្តសៀមរាប

ចេញ​ផ្សាយ​ ២១ សីហា ២០២៥ 440

នៅក្នុងរយៈពេល២ថ្ងៃ ទី២០-២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា និង ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បា​ន​ដឹកនាំក្រុមការងារជំនាញ ដែលមាន លោក សោម សុវណ្ណ នាយរង​អធិការ​ដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ខា អ៊ីត អនុប្រធានការិយាល័យវិវាទកម្ម លោក ធានី សុទ្ធី នាយខណ្ឌរដ្ឋបាល​ជលផល​សៀមរាប លោកនាយផ្នែកក្រឡាញ់ លោកនាយផ្នែកចុងឃ្នៀស និងនាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ សហគមន៍នេសាទពាក់ព័ន្ធ ឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ មេបញ្ជារងយោធភូមិភាគទី៤ បានចុះត្រួត​ពិនិត្យ​​ស្ថានភាព​បទល្មើសនេសាទ នៅក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងភូមិសាស្រ្តឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

នាដំណើរបេសកកម្មនេះ ក្រុមការងារពុំបានជួបសកម្មភាពបទល្មើស​ជលផលនោះទេ ក្នុងតំបន់អតីតឡូត៍នេសាទលេខ៣ ជាពិសេស​ចុះត្រួ​ត​ពិនិត្យការដាក់ឧបករណ៍នេសាទ លបណរ៉ាវ របស់ប្រជានេសាទ ដោយ​ពួកគាត់ បានគោរពអនុវត្តតាមគោលការណ៍ របស់សមត្ថកិច្ចជំនាញ​នៅខេត្ត​បាត់ដំបង។ ដោយឡែកនៅភូមិសាស្រ្តឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បង្រ្កាបបាន០១ករណី និងរឹបអូសបាន៖ របាំងស្បៃមុង​១២របាំង ប្រវែង៦០០ម៉ែត្រ, ក្បាល​ស្បៃមុខ១៤គ្រឿង, ចម្រឹង២៥០ដើម និងបាន​លែងត្រីចម្រុះ​ប្រមាណ​៣០គីឡូក្រាម ចូលក្នុងបឹងទន្លេសាបវិញ ។

ឯកឧត្តម ប៉ែន ផល្លីកា ក៏បានផ្ដល់អនុសាសន៍ជូនក្រុមការងារ បន្តប្រឹង​ប្រែង​​​បង្រ្កាបបទល្មើសនេសាទឆក់ចល័ត និងការពារកន្លែង​អភិរក្សជល​ផល ចែកវេនចេញល្បាតទាំងយប់-ថ្ងៃ។ ទន្ទឹមនោះដែរ ឯកឧត្តមបាន​កោត​សរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារចម្រុះ​ដែលឈរជើងនៅតាមភូមិសាស្រ្តរបស់ខ្លួន សហការជាមួយក្រុមការងារ​កងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​ធនធាន​ធម្មជាតិក្នុងបឹងទន្លេសាប ក្នុងខេត្ដបាត់ដំបង និង​សៀមរាប និងស្នើឱ្យសហការគ្នាកាន់តែជិត​ស្និទ្ធិបន្ថែមទៀត ក្នុងការ​អនុវត្តន៍​ភារកិច្ច ជួយអភិរក្ស ​ធនធានជលផលនៅបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 26

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 29

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លាមប៉ារ៉ា មានឈ្មោះបច្ចេកទេស 𝘙𝘩𝘪𝘯𝘤𝘰𝘥𝘰𝘯...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 28

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា លើកទី២ នៅខេត្ដក្រចេះ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 33

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 195

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 197

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 214

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 246

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 240

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 290

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 274

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...