ក្រសួងកសិកម្ម និងធនាគារពិភពលោកពិនិត្យវឌ្ឍនភាពគម្រោងជួយកសិករចិញ្ចឹមសត្វខ្នាតតូច ៣០ ០០០ គ្រួសារ នៅខេត្តចំនួន៣

ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 2701

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំបញ្ចប់បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១ (1st Implementation Support Mission) នៃគម្រោងខ្សែច្រវាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន (CILVCP) ដោយមានការចូលរួមពីលោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីបូកសរុប ពិនិត្យ និងវាយតម្លៃ វឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងពេលកន្លងមក។
គម្រោងខ្សែច្រវាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន (CILVCP) គឺអនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម តាមរយៈហិរញ្ញប្បទានពីកម្មវិធីសន្តិសុខស្បៀង និងកសិកម្មពិភពលោក (GAFSP) ដើម្បីជួយធ្វើការកែលម្អជីវភាពកសិករខ្នាតតូច ចំនួន ៣០ ០០០គ្រួសារ ដែលប្រកបមុខរបរចិញ្ចឹមសត្វ ជាស្រ្តី គ្រួសារក្រីក្រ ងាយរងគ្រោះ ពង្រឹងសេវាផលិតកម្មសត្វដល់ក្រុមផលិត ផ្តល់បច្ចេកទេសចិញ្ចឹមសត្វតាមបែបឆ្លាតវៃធន់នឹងអាកាសធាតុ និងសេវាសុខភាពសត្វប្រកបដោយនិរន្តរភាព នៅក្នុងខេត្តគោលដៅចំនួនបីរួមមាន ខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។
គម្រោងនេះមានរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០២៥ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៩ សំដៅធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលតាមរយៈការផ្តល់នូវលទ្ធភាពទទួលបានប្រភពប្រូតេអ៊ីនគ្រប់គ្រាន់ពីបសុសត្វ និងផ្សារភ្ជាប់កសិករខ្នាតតូចទៅនឹងទីផ្សារ៕ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 515

កម្ពុជាទទួលអ្នកជំនាញមកពី ៥ប្រទេស ចូលរួមសិក្ខាសាលា​ពិគ្រោះ​​យោបល់ ស្ដីពី «ការរៀបចំគោលការណ៍ណែនាំថ្នាក់​តំបន់ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សជីវចម្រុះជលផល​ទន្លេមេគង្គ»

នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើម​ដំណើរ​ការ​សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពី «ការរៀបចំ​គោល​ការណ៍ណែនាំថ្នាក់តំបន់...
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 580

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលសណ្តែកកួរចំនួន ១៧០គីឡូក្រាម ឪឡឹកទុំក្រហមចំនួន ៥០០គីឡូក្រាម ត្រីអណ្តែងចំនួន ១១០គីឡូក្រាម និងស៊ុតទាចំនួន ៤០០គ្រាប់ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលសណ្តែកកួរចំនួន ១៧០គីឡូក្រាម...
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 579

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងបណ្ឌិត្យសភាវិទ្យាផ្លូវសូត្រហៃគូ​ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវសម្រាប់ភាពធន់​ និងការអភិវឌ្ឍន៍ច្រវាក់ផ្គត់ផ្គង់កសិកម្ម

នារសៀលថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ​ គី​ ច័ន្ទរំដួល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោក​ QIU WENXU នាយកប្រតិបត្តិ​ និងជាអនុប្រធាននៃបណ្ឌិត្យសភាផ្លូវសូត្រហៃគូ​...
ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 588

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីផលិតកម្មកសិកម្មវិលជុំ នៅខេត្តព្រះវិហារ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១០ សីហា ២០២៦ 762

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសហុងគ្រី​ រដ្ឋាភិបាលសាធារណរដ្ឋឆែក​ និងសហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសហុងគ្រី​...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 974

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ជម្រាបប្រាប់គណៈប្រតិភូនាវាសន្តិភាពមេគង្គ-ឡានឆាង ថា៖ «សន្តិភាព ជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា»

នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ នៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 992

ស្រូវរងផលប៉ះពាល់នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានស្តារឡើងវិញក្រោយពីក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ​អន្តរាគមន៍បូមទឹកសង្គ្រោះ

នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​មាន​ការអមដំណើរពី ឯកឧត្តម សុខ វិសាល ព្រមទាំងថ្នាក់ដឹកនាំ...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 999

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែ ជូនដល់ប្រជាពលរដ្ឋភៀសសឹកនិងសិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 901

កិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 1145

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលក់-ទិញផលិតផលកសិកម្មសរីរាង្គ នៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមជាមួយឯកឧត្តមអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ព្រមទាំងប្រជាកសិករ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 1117

ស្រូវរបស់ប្រជាកសិករ នៅស្រុកព្រះ​នេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានអន្តរាគមន៍​សង្គ្រោះ ​​ស្តារ​បានឡើង​វិញស្ទើរទាំងស្រុង

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុ​រដ្ឋលេខាធិការ អមដំណើរដោយលោកស្រី អន ស៊ីថា ប្រធាន​ស្តីទី​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីបច្ចេកទេស...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 1079

«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​​ធាតុ និងលើកកម្ពស់ជីវភាពសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី

នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះ​បញ្ចាំង​ការ​សហការគ្នារវាងមន្ត្រីកសិកម្មឃុំ...