ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការរីបានបន្តដំណើរឆ្ពោះទៅពិនិត្យ លទ្ធផលនៃការអនុវត្តគម្រោងស្តីពីការអភិវឌ្ឍកសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច

ចេញ​ផ្សាយ​ ១៩ មិថុនា ២០១៨ 4519

បន្ទាប់ពិធីទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី រួចមក ឯកឧត្តមរដ្ឋមន្រ្តី និងសហការរីបានបន្តដំណើរឆ្ពោះទៅពិនិត្យ លទ្ធផលនៃការអនុវត្តគម្រោងស្តីពីការអភិវឌ្ឍកសិកម្ម និងជំរុញកំណើន សេដ្ឋកិច្ច ដែលគម្រោងនេះទទួលបានថវិកាបដិភាពពីរាជរដ្ឋាភិបាលកម្ពុជានិងអង្គការ IFAD នៅភូមិពន្លឺ ឃុំជំរះពេនស្រុកសំរោង ខេត្តតាកែវ។
បងស្រី ខាត់ សាអែម ម្ចាស់ចំការដំណាំត្រសក់ទ្រឿងបានឲ្យដឹងថាបច្ចប្បន្នសមាជិកសហគមន៍ ពន្លឺថ្មីកំពុងដាំត្រសក់ សណ្តែកគួ និងត្រឡាច ដែលអាចរកចំណូលគ្រួសារបាន ៥ ទៅ ៦ លាន រៀលក្នុង១ឆ្នាំ ក្រោយពេលទូទាត់ថ្លៃដើមផលិត។ ផលិតផល ត្រូវបានប្រមូលផ្តុំនៅទីតាំងឈ្មោះថាសាខា ប្រមូលបន្លែលាស់ថ្មី រួចបែងចែកទៅទីផ្សារជិតឆ្ងាយ។ ទទួលបានផលល្អ មានចំណូលគ្រួសារសមរម្យ បងស្រីបានជម្រាបឯកឧត្តមថា ប្រជាកសិករក្នុងភូមិឈប់ធ្វើចំណាកស្រុក ជីវភាពធូធារ មានលទ្ធភាពឲ្យកូនរៀន ហើយនេះគឺជាការចង់បានរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយដោយឃើញលទ្ធផលដ៏ល្អ និងសូមឲ្យមន្ទីរជួយណែនាំបន្ថែមពីការងារបច្ចេកទេស ហើយគួរដាំដំណាំឆ្លះ ជៀសវាងប៉ះពាល់ទីផ្សារ។
បន្ទាប់មកលោកបានបន្តទៅពិនិត្យសហគមន៍អភិវឌ្ឍកសិកម្ម សាមគ្គីអមតខ្វាវ។ សហគមន៍បាន បង្កើតឡើងនៅឆ្នាំ ២០០៨ បច្ចុប្បន្នមានសមាជិកជាង ១ពាន់នាក់ មានប្រាក់សន្សំជាង ២ពាន់លាន រៀន។ សហគមន៍ដើរតួនាទីជាអ្នកឲ្យកម្ចីឥណទាន ចងការប្រាក់ដល់សមាជិក លក់សម្ភារកសិកម្ម ផ្តល់សេវាបសុសត្វភូមិ លក់ចំណីសត្វ ដាំដំណាំ មានមធ្យោបាយដឹកផលិតផលទៅកាន់ទីផ្សារ។ ជាមធ្យមសមាជិកម្នាក់ទទួលបានចំណូល១០០០ ដុល្លារក្នុង១ឆ្នាំ។ នាឱកាសនេះឯកឧត្តមបានឧបត្តម្ភ ដល់សមាជិកម្នាក់ៗ ៥ ម៉ឺនរៀលផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 25

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 446

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 471

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 634

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 688

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 647

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 687

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 998

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1012

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1007

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1178

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1212

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...