ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលនៅទីរួមខេត្តក្រចេះ

ចេញ​ផ្សាយ​ ៩ កញ្ញា ២០២៥ 818

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP-MAFF បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពីបច្ចេកទេសផលិតកម្មដំណាំស្រូវចំណីនិងគ្រាប់ពូជស្រូវដោយប្រើប្រាស់បច្ចេកទេសកសិកម្មវៃឆ្លាតជាមួយនឹងអាកាសធាតុ នៅទីរួមខេត្តក្រចេះ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីក្រុមការងារអនុវត្ដន៍គម្រោងថ្នាក់ជាតិ CaWSIP-MAFF មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីកសិកម្មឃុំ ក្នុងវិសាលភាព នៃប្រព័ន្ធស្រោចស្រពក្នុងខេត្ដគោលដៅទាំង ៤ រួមមាន ខេត្ដក្រចេះ មណ្ឌលគិរី ព្រះវិហារ និងខេត្ដកំពង់ធំ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដមបានគូរបញ្ជាក់ថា សិក្ខាសាលាមានគោលបំណងផ្ដល់ជូនសិក្ខាកាម ដែលនឹងក្លាយទៅជាគ្រូបង្គោល ឬហៅថាអ្នកផ្តល់សេវាប្រឹក្សាបច្ចេកទេស នូវ (1).បច្ចេកទេសផលិតកម្មដំណាំស្រូវចំណី និងគ្រាប់ពូជស្រូវ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មវៃឆ្លាតជាមួយនឹងអាកាសធាតុ (2).វិធីសាស្រ្តកាត់បន្ថយថ្លៃដើមក្នុងផលិតកម្មដំណាំស្រូវ ចំណី និងគ្រាប់ពូជស្រូវ តាមរយៈការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត និង (3).លទ្ធភាពរៀបចំនិងដំណើរការវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីបច្ចេកទេសផលិតកម្មស្រូវចំណី និងគ្រាប់ពូជស្រូវ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មវៃឆ្លាតជាមួយនឹងអាកាសធាតុ សម្រាប់ក្រុមកសិករ សមាជិកសហគមន៍កសិកម្ម ឬសមាជិកសហគមន៍កសិកម្មទំនើបនៅក្នុងតំបន់គោលដៅនៃអនុគម្រោងខេត្តគោលទាំង៤។

បន្ថែមពីនេះទៀតនោះ ឯកឧត្តមបានលើកឡើងពីសារសំខាន់នៃគម្រោងក្នុងការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត ដូចជា ការបន្សាំនឹងការប្រែប្រួលអាកាសធាតុបច្ចេកទេសកាត់បន្ថយផលប៉ះពាល់ដល់ការបំរែបំរួលអាកាសធាតុនិង ការបង្កើនផលិតភាព ជាពិសេសការភ្ជាប់ជាមួយទីផ្សារ ដែលជាអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី វិធានការសន្សំសំចៃទឹករួមទាំងការការវិនិយោកប្រភពទឹកស្រោចស្រពផ្សេទៀត។ ជាមួយគ្នានេះ មន្ត្រីថ្នាក់ខេត្ត និងឃុំ នឹងក្លាយជាជនបង្គោល ដែលជាទ័ពស្រួចក្នុងការចូលរួមជំរុញការអនុវត្តគម្រោងសន្តិសុខទឹកនៅមូលដ្ឋាន មន្ត្រីថ្នាក់ខេត្តតាមតំបន់គោលដៅត្រូវជួយជ្រើសរើស (១) ទីតាំង សម្រាប់ការធ្វើបង្ហាញ ក្នុងនោះមានសាងសង់ផ្ទះសំណាញ់សម្រាប់ផលិតកម្មបន្លែ ការធ្វើស្រែបង្ហាញបច្ចេកទេស និង (២) កសិករ ចូលរួមការធ្វើបង្ហាញបច្ចេកទេសជាកសិករដែលសកម្ម និងមានឆន្ទៈចូលរួមក្នុងផលិតកម្មកសិកម្ម។  ការជ្រើសរើសបានត្រឹមត្រូវ ជាកត្តាធានាជោគជ័យនៃគម្រោង ពិសេសបង្កើនប្រសិទ្ធភាពនៃការទទួលយកបច្ចេកទេសកសិកម្មវៃឆ្លាតទល់នឹងអាកាសធាតុ នៅក្នុងតំបន់អនុគម្រោងនៃខេត្តទាំង៤៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 96

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 88

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 561

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 656

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 642

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 656

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 679

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 645

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 642

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 684

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 674

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦