កិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយ ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងកិច្ចប្រជុំអមជាមួយផេ្សងទៀត​ (42nd AMAF Meeting, The 20th AMAF Plus Three and The 6th AIMMAF)

ចេញ​ផ្សាយ​ ២២ តុលា ២០២០ 15586

នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ គឺ៖ ១. កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ២. កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង ៣. កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤២ និងកិច្ចប្រជុំអមជាមួយផ្សេងទៀត ពិនិត្យ និងពិភាក្សាលើ៖
១. ការផ្លាស់ប្តូរទិដ្ឋភាពទូទៅក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជម្ងឺកូវីដ ១៩ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ និងពិភាក្សាលើលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាត និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្រោយពេលបញ្ចប់ការរាតត្បាត។
២. របាយការណ៍វឌ្ឍនៈភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ២០១៩-២០២០
៣. សំណើសុំការអនុម័តយល់ព្រមពីរដ្ឋមន្រ្តីអាស៊ាន និងព្រៃឈើ
• ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ឆ្នាំ២០១៦-២០២៥ និងផែនការសកម្មភាពតាមវិស័យឆ្នាំ ២០១៦-២០២០ (Mid-Term Review (MTR) of the Vision and Strategic Plan for ASEAN Cooperation in Food, Agriculture and Forestry (SP-FAF), 2016-2025 And its Sectoral Plans of Action (SPAs), 2016-2020)
• កិច្ចការអាទិភាពទាក់ទងនឹងវិស័យស្បៀង កសិកម្ម និងព្រៃឈើដែលនឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២១ (Priority deliverables for 2021 in food, agriculture and forestry sector)
• ក្របខ័ណ្ឌសមាហរណកម្មសន្តិសុខស្បៀងអាស៊ាន និងផែនការសកម្មភាពយុទ្ធសាស្ត្រសន្ដិសុខស្បៀងឆ្នាំ ២០២១-២០២៥ (ASEAN Integrated Food Security (AIFS) Framework, Strategic Plan of Action on Food Security (SPA-FS), 2021-2025)
• ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មសត្វឆ្នាំ២០២០-២០២៥ (ASEAN Strategic Plan of Action for Cooperation in Livestock, 2021-2025)
• លិខិតស្នើសុំសម្រាប់មជ្ឈមណ្ឌលបញ្ជាក់ឯកសារយោងថ្នាក់តំបន់លើការគ្រប់គ្រងជីវហានិភ័យ និងការធានាគុណភាពនៅប្រទេសសិង្ហបុរី (Proposal paper for a Regional Reference Centre (RRC) for Biorisk Management and Quality Assurance in Singapore)
• ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដំណាំ ឆ្នាំ២០២១-២០២៥(ASEAN Strategic Plan of Action for Cooperation in Crops, 2021-2025)
• ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជលផល ឆ្នាំ២០២១-២០២៥ (ASEAN Strategic Plan of Action for Cooperation in Fisheries, 2021-2025 )
• ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហការរវាងមន្រ្តីបង្គោលទទួលបន្ទុកកិច្ចការអនាម័យ និង ភូតគាមអនាម័យ ឆ្នាំ២០២១-២០២៥ (Strategic Plan of Action of the ASEAN SPS Contact Point (ASCP) 2021-2025)
• ដំណោះស្រាយ និងផែនការសកម្មភាពទាក់ទងនឹងអាជីវកម្មនេសាទប្រកបដោយចិរភាពសម្រាប់សន្តិសុខស្បៀង នៅតំបន់អាស៊ាន ឆ្ពោះទៅឆ្នាំ២០៣០ (Resolution and Plan of Action on Sustainable Fisheries for Food Security for the ASEAN Region Toward 2030)
• ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ លក្ខខណ្ឌយោង និងនីតិវិធីបញ្ញាតិ្តសម្រាប់បណ្តាញអាស៊ានក្នុងការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ គ្មានរបាយករណ៍ និងគ្មានការអនុញ្ញាត (Cooperation Framework, Terms of Reference and Rules of Procedure of ASEAN Network for Combating Illegal, Unreported and Unregulated Fishing)
• ការអនុវត្តវារីវប្បកម្មល្អរបស់អាស៊ានដោយផ្ដោតលើចំណីត្រី ៖ ការណែនាំសម្រាប់គ្រូបង្គោល (ASEAN Good Aquaculture Practices for Food Fish: Trainers’ Guide )
• កំណែសម្រួលលក្ខណៈវិនិច្ច័យ និងសូចនាកររបស់អាស៊ានសម្រាប់ភាពស្របច្បាប់នៃឈើ (The revised ASEAN Criteria and Indicators for Legality of Timber)
• គោលការណ៍ណែនាំរបស់អាស៊ានសម្រាប់អាជីវកម្មប្រមូលផលព្រៃឈើប្រកបដោយនិរន្តរភាព និងពិធីសារគ្រប់គ្រង ធនធានសម្រាប់អនុផលព្រៃឈើដែលបានកំណត់មួយចំនួន (ASEAN Guidelines for sustainable harvest and resource management protocols for selected NTFPs)
• គោលការណ៍ណែនាំអំពីភូតគាមអនាម័យរបស់អាស៊ានសម្រាប់ការនាំចូលផ្លែមង្ឃុត (ASEAN Phytosanitary Guidelines for Importation of Mangosteen fruit)• បញ្ជីកម្រិតអតិបរមានៃកាកសំណល់ថ្នាំកសិកម្មចំនួន៤មុខរបស់អាស៊ានដែលបានធ្វើសុដុមនីយកម្ម ៖ Deltamethrin នៅក្នុងផ្លែខ្នុរ (០,២ mg /kg ) Trifloxystrobin ក្នុងស្លឹកគុយរី (៣ មី mg /kg) Carbaryl ក្នុងផ្លែមង្ឃុត (២០ mg /kg) Metalaxyl ក្នុងផ្លែក្រូចថ្លុង (០,៨ mg /kg) (Four ASEAN Harmonised MRLs: Deltamethrin in jackfruit (0.2 mg/kg), Trifloxystrobin in curry leaf (3 mg/kg), Carbaryl in mangosteen (20 mg/kg), Metalaxyl in pomelo (0.8 mg/kg)
• ស្តង់ដារអាស៊ានសម្រាប់ ៖ ១.ផ្លែស្ត្រប៊េរី ២.ផ្សិតចំបើង និង ៣.ដំឡូងជ្វាព៌ណស (ASEAN Standards for: i) Strawberry, ii) Straw mushroom and iii) White potato)
• គោលការណ៍ណែនាំសម្រាប់តំបន់អាស៊ានអំពីការអនុវត្តស្តង់ដារអន្តរជាតិដែលទាក់ទងនឹងវិធានការអនាម័យ និង ភូតគាមអនាម័យ (ASEAN Regional Guideline for the Implementation of International Standards related to Sanitary and Phytosanitary (SPS) Measures)
• ឯកសារទស្សនទានស្តីពីការលើកកម្ពស់បណ្តាញសម្រាប់ការអភិវឌ្ឍផលិតផលនៅជនបទរបស់អាស៊ានទាក់ទង នឹងភូមិមួយផលិតផលមួយ (Concept Note on Promoting the Network for ASEAN Rural Product Development on One Village One Product Model)
• ផែនការសកម្មភាពអាស៊ានសម្រាប់ការគ្រប់គ្រងដង្កូវហ្វូងឆ្នាំ២០២០-២០២៥ (ASEAN Plan of Action for Fall Army Worm Control 2020-2025)។
នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំកិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង ៣. កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។ ក្រោយពីបានពិនិត្យ និងពិភាក្សារួចមកកិច្ចប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន បូកបី (ចិន កូរ៉េ និងជប៉ុន)
•ការពង្រឹងសន្តិសុខស្បៀង ការគ្រប់គ្រងព្រៃឈើប្រកប ដោយចិរភាព ការកាត់បន្ថយនិងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ការត្រួតពិនិត្យជំងឺ និងសុខភាពសត្វនិងរុក្ខជាតិ ការកសាងសមត្ថភាពនិងការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រព័ន្ធព័ត៌មាន និងបណ្តាញផ្ដល់និងផ្លាស់ប្ដូរ ចំណេះដឹង ការធ្វើឲ្យប្រសើរឡើងនូវផលិតភាព គុណភាព និងប្រព័ន្ធទីផ្សារផលិតផលកសិកម្ម និងការស្រាវជ្រាវ និងអភិវឌ្ឍន៍
•ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងប្រព័ន្ធដើម្បីជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មរបស់កសិករខ្នាតតូច
•តាមរយៈកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់នៅឆ្នាំ២០២០ នេះកម្ពុជានឹងទទួលបានអង្ករចំនួន៣០០តោន
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា
• ឯកភាពលើផែនការសកម្មភាពរយៈពេលមធ្យមសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា លើ វិស័យកសិកម្ម និងព្រៃឈើឆ្នាំ២០២១-២០២៥ និងបានដាក់ភារៈកិច្ចដល់ឧត្ដមមន្រ្តីរបស់យើង អនុវត្តឲ្យ បានពេញលេញនូវផែនការសកម្មភាព ជាពិសេសគម្រោងអាទិភាពដែលទាក់ទងនឹងអាហារូបករណ៍ អាស៊ាន-ឥណ្ឌាសម្រាប់ការសិក្សាកម្រិតខ្ពស់អំពីកសិកម្ម ការផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាសម្រាប់កសិករ នៅអាស៊ាន និងឥណ្ឌា កសិកម្មមានភាពវៃឆ្លាតជាមួយនឹងអាកាសធាតុ ការប្រើប្រាស់រូបូត និងដ្រោនក្នុង ផលិតកម្មកសិកម្ម និងរលកអេឡិចត្រូម៉ាញេទិចក្នុងការកែច្នៃម្ហូបអាហារ ការលើកកម្ពស់ការប្រើបច្ចេកវិទ្យា ក្រោយពេលប្រមូលផលសម្រាប់ផ្លែឈើ និងបន្លែ និងការគ្រប់គ្រងសុខភាពនិងជំងឺឆ្លងដែនក្នុងវិស័យកសិកម្ម។
 
###Copy right by https://www.facebook.com/vengsakhon

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 212

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការ​ប្រមូល​ផលស្រូវបែបលក្ខណៈគ្រួសារ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ គង់ ចាន់ លោកប្រធានមន្ទីរ ងិន...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 204

តំណាងដេប៉ូ អរគុណដល់មន្ទីរកសិកម្មខេត្តតាកែវ ដែលបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ថ្នាំ និងជីកសិកម្ម

នៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងនាយកដ្ឋាន...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 209

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ ដឹកនាំក្រុមការងារចុះពិនិត្យមើលការបង្កបង្កើនផលស្រូវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកចំនួនពីរ ក្នុងខេត្តតាកែវ

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រសួងកសិកម្ម ឯកឧត្តម ឈុំ ឆុនលី និង ឯកឧត្តម...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 202

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករស្ថិតនៅខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ រួមមានលោក ទារ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 268

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ ការប្រមូលផលស្រូវនិងតម្លៃស្រូវ សែនក្រអូប និង OM និងជួបជាមួយរោងម៉ាស៊ីនកិនស្រូវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៦-១៧ខែមករា ឆ្នាំ២០២៥ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 244

កសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើស្រូវសែនក្រអូបទទួលបានតម្លៃខ្ពស់លើទីផ្សារ

កសិករធ្វើពូជស្រូវសែនក្រអូប រស់នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ដែង វ៉ាន់វ៉ែន បញ្ជាក់ថា មូលហេតុដែលលោកចាប់យកពូជស្រូវសែនក្រអូបមកដាំដុះ...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 239

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងសំណេះសំណាលជាមួយកសិករដែលផលិតស្រូវប្រាំង ក្នុងខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុវត្ថិភាព...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 240

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយគិតពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដោយមានការគិតគូច្បាស់លាស់លើការប្រើប្រាស់ធនធាន

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយគិតពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដោយមានការគិតគូច្បាស់លាស់លើការប្រើប្រាស់ធនធាន...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 243

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ដំណោះស្រាយ​រយៈពេល​មធ្យម គឺការប្រមូលគ្នាធ្វើសហគមន៍កសិកម្មទំនើបធំមួយឱ្យកើតឡើង ដូច្នេះខាង​ឥណទាន​អាចផ្តល់ប្រាក់កម្ចីច្រើនដើម្បីផលិត

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ដំណោះស្រាយ​រយៈពេល​មធ្យម គឺការប្រមូលគ្នាធ្វើសហគមន៍កសិកម្មទំនើបធំមួយឱ្យកើតឡើង ដូច្នេះខាង​ឥណទាន​អាចផ្តល់ប្រាក់កម្ចីច្រើនដើម្បីផលិត។...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 261

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ។...
ចេញ​ផ្សាយ​ ១៦ មករា ២០២៥ 314

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការធ្វើស្រូវតាមទំនៀមទម្លាប់មិនទទួលបានទិន្នផលច្រើនជាងចូលក្នុងសហគមន៍កសិកម្មទំនើបនោះទេ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការធ្វើស្រូវតាមទំនៀមទម្លាប់មិនទទួលបានទិន្នផលច្រើនជាងចូលក្នុងសហគមន៍កសិកម្មទំនើបនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវទៅប្រជាកសិករប្តូរពីធ្វើស្រូវតាមទំនៀមទម្លាប់...
ចេញ​ផ្សាយ​ ១៦ មករា ២០២៥ 309

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អំពាវនាវទៅប្រជាកសិកររួមគ្នាចូលក្នុងសហគមន៍កសិកម្មទំនើប ដើម្បីកែទម្រង់ វិស័យកសិកម្មឱ្យក្លាយទៅជាបុរេសកម្ម

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អំពាវនាវទៅប្រជាកសិកររួមគ្នាចូលក្នុងសហគមន៍កសិកម្មទំនើប ដើម្បីកែទម្រង់ វិស័យកសិកម្មឱ្យក្លាយទៅជាបុរេសកម្ម។ ឯកឧត្តមបានថ្លែងដូច្នេះ...