នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១និងលោកជំទាវ លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី និងសហការី ព្រមទាំងមានការចូលរួមពីឧកញ៉ា យឹម តាស្រង់ និងភរិយា ជាមួយនឹងក្រុមការងាររបស់ក្រុមហ៊ុនម៉ាក់អ៊ីអ៊ី បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព នៅឃុំឫស្សីក្រោក និងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងជំនួបសំណេះសំណាលនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បាននាំយកនូវអំណោយស្បៀងរបស់សប្បុរសជនឧបត្ថម្ភជូនប្រជាពលរដ្ឋ នៅឃុំឬស្សីក្រោក និងឃុំបន្ទាយនាង សរុបចំនួន ១៣៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងស៊ុតមាន់ ៣០គ្រាប់ ជាស្បៀងសង្គ្រោះបឋម៕