ផ្សោតពណ៌ផ្កាឈូក ទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត

ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 1298

តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ បានកើនឡើងដល់ ៧០ក្បាល ផ្សោតក្បាលត្រឡោកពុំទាន់អាចកំណត់ចំនួនបាន និងសត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១ក្បាល។ តាមរយៈការផ្សព្វផ្សាយបានទូលំទូលាយពីសំណាក់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុម Influencers ចំនួនភ្ញៀវទៅកម្សាន្ត ជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឲ្យកត់សម្គាល់។ លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានគូសបញ្ជាក់ថា ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និងសត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុនយ៉ាងហោចណាស់ ២ថ្ងៃ ដោយសារទូករបស់សហគមន៍នៅមានកម្រិត ខណៈភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោតមានចំនួនច្រើន។ លោកប្រធានសហគមន៍បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដែលបានជួយការពារបង្ក្រាបបទល្មើសនេសាទ ព្រមទាំងអភិរក្សធនធានធម្មជាតិ រាប់ចាប់តាំងពីព្រៃកោងកាង ដែលក្លាយជាជម្រកនៃវារីសត្វដែលជាចំណីរបស់សត្វផ្សោត ការការពារនិងពង្រីកស្មៅសមុទ្រជាចំណីរបស់សត្វជ្រូកទឹក។ សមិទ្ធផលនេះ បានជួយដល់ប្រជាសហគមន៍ ទាំងផ្នែកសេដ្ឋកិច្ច និងជាពិសេសនិរន្ដរភាពនៃធនធានធម្មជាតិ ស្របទៅតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 17

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមពិធីបុណ្យប្រពៃណី​ចាប់​ត្រីរួមគ្នា របស់អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីលោក ងូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៥ 58

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកណ្ដាល រីករាយចូលរួមស្តាប់មតិសំណេះសំណាលអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម

ក្រោយពីបានស្ដាប់មតិសំណេះសំណាលរបស់ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តកណ្ដាល បានសម្តែងការសាទរ...
ចេញ​ផ្សាយ​ ០៩ កុម្ភៈ ២០២៥ 211

អាជីវករលក់ជី-ថ្នាំកសិកម្ម គឺជាដៃគូដ៏ល្អរបស់កសិករ មន្ទីរកសិកម្ម និងក្រសួងកសិកម្ម

ក្រុមអាជីវករលក់ជី និងថ្នាំសិកម្មជាង២០០នាក់ ក្នុងខេត្តតាកែវ បានចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្ត។...
ចេញ​ផ្សាយ​ ០៨ កុម្ភៈ ២០២៥ 274

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះ​ពិនិត្យ​ស្ថានភា​ពខ្វះទឹក នៅស្រុកទ្រាំង និងការប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើដោយឯកឧត្តម សុខ វិសាល អនុរដ្ឋ​លេខាធិការ ឯកឧត្តម ទុយ សុភ័ក្រ្ត...
ចេញ​ផ្សាយ​ ០៨ កុម្ភៈ ២០២៥ 277

ពលរដ្ឋសម្តែងកី្តអាណិតស្រលាញ់ចំពោះលំផាត់ និងកោតសរសើរការអភិរក្សសត្វនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ

ប្រជាពលរដ្ឋដែលបានទៅទស្សនាកម្សាន្តនៅឧទ្យានសួនសត្វភ្នំតាម៉ៅ បានសម្តែងរីករាយដែលបានឃើញកូនដំរីលំផាត់ មានសុខភាពល្អ មានការយកចិត្តទុកដាក់ពីមន្ដ្រីជំនាញនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ...
ចេញ​ផ្សាយ​ ០៨ កុម្ភៈ ២០២៥ 276

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្រជានេសាទ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​នេសាទ...
ចេញ​ផ្សាយ​ ០៨ កុម្ភៈ ២០២៥ 319

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ

នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 369

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាជាលើកទី៣ ជាមួយសារព័ត៌មានអេអ៊ឹមអេស (AMS) អំពីកិច្ចសហការផ្សព្វផ្សាយ កម្មវិធីគោលនយោបាយអាទិភាពសហគមន៍កសិកម្មទំនើប

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារ​ជាមួយ​សារព័ត៌មានអេអ៊ឹមអេស...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 359

ឯកឧត្តមរដ្ឋលេខាធិការ​ អុឹម​ សុីថុល​ ទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារនៃអង្គការ​ស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 355

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ ទទួលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត Richard Linton សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋកាន់សាស់ (KSU) និងគណៈប្រតិភូអមដំណើរ

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់​ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 353

ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមការងារពិនិត្យ​ស្ថានភាពទូទៅ​នៃវិស័យ​កសិកម្ម នៅតំបន់គោលដៅនៃគម្រោង « ស្តារ និងគ្រប់គ្រង​ស្ទឹងស្វាយចេក » ក្នុងខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្ដមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារបំពេញ​បេសកកម្ម នៅតំបន់គោលដៅនៃគម្រោង...
ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 341

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញដឹកនាំក្រុមការងារជំនាញចុះសួរសុខទុក្ខ និងនាំយកអំណោយ​ឧបត្ថម្ភ ជូនដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ប្រចាំការនៅស្រុកក្រគរ ខេត្ដពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋ​មន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះសួរសុខទុក្ខ...