នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើមុខងាររបស់កម្មវិធី FarmBook ដែលបានអភិវឌ្ឍន៍ឡើងតាមរយៈជំនួយឧបត្ថម្ភ គាំទ្រពីអង្គការ GIZ នៅសាលប្រជុំមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម។ កិច្ចប្រជុំក៏មានការរចូលរួមពីលោកប្រធានមជ្ឈមណ្ឌល លោក លោកស្រីអនុប្រធាន លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យ និងក្រុមការងារបច្ចេកទេសនៃអង្គការ GIZ។
បន្ទាប់ពីបានស្តាប់បទបង្ហាញលើមុខងាររបស់កម្មវិធី FarmBook ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឲ្យក្រុមការងារបច្ចេកទេសយកមុខងារមួយចំនួនមកពិនិត្យ ហើយបើអាចធ្វើការកែសម្រួល ធ្វើយ៉ាងណាបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ដល់ទាំងមន្ត្រីកសិកម្មឃុំដែលជាអ្នកប្រើប្រាស់ និងមន្ត្រីជំនាញដែលជាអ្នកវិភាគ សំដៅប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសសហការជាមួយមន្ត្រីជំនាញនៃមជ្ឈមព័ត៌មាន និងឯកសារកសិកម្ម ដើម្បីអាចឲ្យមន្ត្រីជំនាញរបស់មជ្ឈមណ្ឌលចូលរួមពិនិត្យ និងសិក្សាស្វែងយល់កម្មវិធី Farmbook បានច្បាស់លាស់ធានាដល់ការគ្រប់គ្រងកម្មវិធីនេះប្រកបដោយនិរន្តរភាព៕